វីដេអូ​​បង្ហាញ​​​ទី​ស្នាក់​ការ Apple សង់​ជិត​រួច តម្លៃ​ ៥ ពាន់លានដុល្លារ​​

​សំណង់​ទីស្នាក់ការ​​​​​​ដ៏​ធំ​​សម្បើម​​របស់​​ក្រុម​ហ៊ុន​ Apple ​តម្លៃ​ជាង ៥​ពាន់​លាន​ដុល្លារ ​​ត្រូវ​គេ​មើល​ឃើញ​ថា​​ សាងសង់​ជិត​​រួច​​មែន​ទែន​ហើយ​​នៅ​ទីក្រុង Cupertino រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក​។

 

វីដេអូ​​បង្ហាញ​​​ទី​ស្នាក់​ការ Apple សង់​ជិត​រួច តម្លៃ​ ៥ ពាន់លានដុល្លារ​​

 

​វីដេអូ​​​​​​ថ្មី​ចុង​ក្រោយ​​​​​​​បំផុត ថត​​ដោយ​យន្តហោះ​​ដ្រូន និង​បាន​​​​​បង្ហោះ​លើ Youtube ថ្ងៃ​ទី២៩មេសា​​ ​​​​​បាន​បង្ហាញ​​ពី​អគារ​​​ថ្មី​​រាង​​ដូច​​​យានអវកាស​​ ​រួម​នឹង​​​ផ្នែក​​ផ្សេង​​ៗ​​នៃ​សំណង់​ត្រូវ​​​​គេ​សង់​ឡើ​ង​ព្រម​ៗ​គ្នា​​ជិត​​រួច​រាល់​​ដែរ​ហើយ។

 

​​បើ​តាម​​ប្រភព​​​​​​ទីស្នាក់ការ​​​​ធំ Campus 2 នឹង​បញ្ចប់​​នៅ​​ឆ្នាំ​ក្រោយ​​ ដែល​​អាច​​​​​​ដាក់​​បុគ្គលិក​​​បាន​ជាង​ ១៣ ០០០​នាក់ ​ក្នុង​ទំហំ​​ដី ​១៨ អា​​។ ​ក្រៅ​​ពី​​កន្លែង​​បុគ្គលិក​​អង្គុយ​ធ្វើ​ការ​ ​​​​ក៏​មាន​មជ្ឈមណ្ឌល​ហាត់ប្រាណ ​ព្រម​ទាំង​សាល​ប្រជុំ​​ក្រោម​ដី​ដ៏​ធំ​មួយ​ដែរ។

 

ចង់​ដឹង​​ច្បាស់​​​​​​​ទីស្នាក់ការ​​​ថ្មី​របស់​ក្រុមហ៊ុន​ Apple ​ធំ​ប៉ុនណា ​និង​សង់​​បាន​​​ប៉ុន្មាន​ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 

 

ចុចអាន៖ បង្កើត​ Apple ID តាម​ iPhone មិន​បាច់​ប្រើ​ Credit Card ក៏​បាន​ដែរ

ចុចអាន៖ ​ប្រធាន​ក្រុមហ៊ុន​ Xiaomi ​ឌឺ​ប្រធាន​ឌីហ្សាញ​ Apple​ ឲ្យ​​ប្រើ​ Xiaomi​​​ នឹង​ដឹង​ថា ​ខ្លួន​ចម្លង​តាម​​ឬ​អត់?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Techinsider