ប៊េនី យុំាង ផ្អាកមង្គលការ

6 Videos


ស្រីស្អាត ប៊េនី យុំាង ធ្លាប់បានប្រាប់ថា នាងនឹងរៀបការ បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ពីព្រោះនាងបានរៀបចំនិងគិតគូពីរឿងមង្គលការរួចរាល់អស់ហើយ ដោយឡែកពេលជួបជាមួយ ប៊េនី យុំាង កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែនាងបញ្ជាក់ប្រាប់ថា មង្គលការរបស់នាងត្រូវពន្យាពេលហើយ …។

ស្របពេលដែល ប៊េនី យុំាង ពន្យាពេលមង្គលការរបស់ខ្លួន ថ្មីៗនេះក៏មានពត៌មានជាច្រើនបាននិយាយថា ប៊េនី យុំាង នឹងគូស្នហេ៍មានបញ្ហានិងគ្នា ទើបនាងព្យាយាមលាក់បាំង មិនបង្ហាញប្រាប់រឿងរ៉ាវអ្វីទាំងអស់ នាងព្យាយាមធ្វើខ្លួនដាច់ឆ្ងាយពីមិត្តភក្តិ ព្រោះមិនចង់ឲ្យគេដឹងលឺ ដូច្នេះហើយទើបនាងផ្អាកមង្គលការ ។

ប៊េនី យុំាង ផ្អាកមង្គលការ

មើលទៅ ប៊េនី យុំាង ហាក់បីដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេ ដំបូងនាងនិិយាយថា នាងសុំមិននិយាយអ្វីទាំងអស់ ទាក់ទងនិងរឿងរ៉ាវឯកជនរបស់នាង ។ មួយសន្ទុះក្រោយមកទើប ប៊េនី យុំាង បញ្ជាក់បន្ថែមថា «ខ្ញុំនិងគាត់ (គូស្នេហ៍ ) មិនមានបញ្ហាអ្វីនិងគ្នាដូចជាពត៌មានគេនិយាយនោះទេ យើងនៅតែមានទំនាក់ទំនងល្អនិងគ្នា គ្រាន់តែពិធីមង្គលការរបស់ពួកយើងត្រូវពន្យាពេលមួយរយៈទៀតតែប៉ុណ្ណោះ» ។

ប៊េនី យុំាង ផ្អាកមង្គលការ

ប៊េនី យុំាង មិនបានបញ្ជាក់ច្បាស់អំពីរឿងរ៉ាវ ដែលធ្វើឲ្យនាងពន្យាពេលវេលារៀបការនោះទេ នាងគ្រាន់តែនិយាយយ៉ាងខ្លីថា ពេលដែលនាងរៀបការ នាងនឹងប្រកាសឲ្យទស្សនិកជនបានដឹងលឺគ្រប់ៗគ្នា ។ កន្លងមក ប៊េនី យុំាង ធ្លាប់ប្រាប់ថា នាងបានកក់សំអាងការ ក៏ដូចជាជួលហាងរួចរាល់ហើយដែរ រង់ចាំតែថ្ងៃចូលរោងការតែប៉ុណ្ណោះ ដោយឡែកចុងក្រោយនេះ នាងបែរជានិយាយថា មង្គលការរបស់នាងត្រូវពន្យាពេលទៅវិញ ធ្វើឲ្យអ្នកគាំទ្រវិស័យសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ប៊េនី យុំាង ផ្អាកមង្គលការ

គួរបញ្ជាក់ផងដែរថា ចំណងស្នេហ៍ ប៊េនី យុំាង បានកើតឡើងជាងមួយឆ្នាំមកហើយ គូស្នេហ៍របស់នាងគឺជាបុរសដែលមានវ័យ ២៨ ឆ្នាំ ជាអ្នករកស៊ីនៅក្នុងស្រុក ៕ អាលីណា

ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ
ប៊េនី យុំាង ផ្អាកមង្គលការ