តារា​បង្ហាញ​ម៉ូដ Lynn Hung បង្ហាញ​ភាពល្អូកល្អឺន​ជា​មួយគូ​ដណ្តឹង​

6 Videos


ប្រភព China Vision បានឲ្យដឹងថា តារាបង្ហាញម៉ូដហុងកុងនាង ស៊ួង តៃលីន (Lynn Hung) និង ជាអតីត មិត្តស្រីរបស់កំពូលតារាចម្រៀង និង សម្តែងហុងកុងលោក គួក ហ៊្វូឆឹង (Aaron Kwok) បានធ្វើ ដំណើរពីហុងកុងទៅកោះតៃវ៉ាន់ ដើម្បីចូលរួមសន្និសីទកាសែតនៅក្នុងកម្មវិធី «ការបង្ហាញការពិត» ក្នុងប្រធាន បទ «ច្បាប់របស់ពួកយើង» ហើយត្រូវបានគូដណ្តឹងរបស់នាង គឺលោក គួក ខឺសុង ដែលជាឈ្មួញអ្នកមានទ្រព្យ ស្តុកស្តម្ភនៅតៃវ៉ាន់ មកទទួលដល់ព្រលានយន្តហោះ ដោយមិនបានប្រាប់ឲ្យនាងដឹងជាមុនឡើយ ។

តារា​បង្ហាញ​ម៉ូដ Lynn Hung បង្ហាញ​ភាពល្អូកល្អឺន​ជា​មួយគូ​ដណ្តឹង​

ពេលចុះពីលើយន្តហោះភ្លាមនាង Lynn Hung មិនទាន់បានឃើញគូដណ្តឹងទេតែបន្តិចក្រោយមកពេល ងាកឆ្វេងងាកស្តាំក៏បានឃើញលោក គួក ខឺសុង ពេលនេះនាងបានបង្ហាញនូវទឹកចិត្តដ៏សប្បាយរីករាយ និងបាន ស្រែកឡើងថា «អូ! លោកមានមុខនៅទីនេះដែរ» ។ ដោយសារតែនាងត្រូវបន្តដំណើរទៅកាន់ចំណតរថយន្តរួម ជាមួយក្រុមការងារនោះទើបលោក គួក ខឺសុង ដើរតាមពីក្រោយយ៉ាងប្រកិតទោះជាពួកគេមិនបានដើរកៀកកើយ ជាមួយគ្នាក៏ដោយ ។

តារា​បង្ហាញ​ម៉ូដ Lynn Hung បង្ហាញ​ភាពល្អូកល្អឺន​ជា​មួយគូ​ដណ្តឹង​

ក្រោយពេលទៅដល់ចំណតរថយន្តគេឃើញលោក គួក ខឺសុង យកចិត្តទុកដាក់ចំពោះរូបនាងដោយបានជួយលើកវ៉ាលីសរបស់នាងដាក់ក្នុងរថយន្តប៊ឺស និង ឡើងជិះលើរថយន្តដោយអង្គុយនៅក្បែរនាងដើម្បីធ្វើដំ ណើរបន្តទៅទីកន្លែងធ្វើសន្និសីទកាសែតតែម្តង ។ នៅតាមផ្លូវធ្វើដំណើរគេសង្កេតឃើញគូស្នេហ៍មួយគូនេះបាន និយាយគ្នាឥតដាច់ពីមាត់ប្រកបដោយភាពស្និទ្ធស្នាល និង សប្បាយរីករាយ ។

តារា​បង្ហាញ​ម៉ូដ Lynn Hung បង្ហាញ​ភាពល្អូកល្អឺន​ជា​មួយគូ​ដណ្តឹង​

ក្នុងឱកាសនោះដែរនាង Lynn Hung បាននិយាយបែបកំប្លែងទៅកាន់ក្រុមការងារដោយបានចង្អុលទៅកាន់គូដណ្តឹងថា «នេះជាប្អូនប្រុសរបស់ ខ្ញុំ» ដែលធ្វើឲ្យក្រុមការងារនាំគ្នាសើច និង កោតសរសើរថា ជាគូស្នេហ៍គួរឲ្យស្រឡាញ់ទៀតផង ៕ គ ឡេង

តារា​បង្ហាញ​ម៉ូដ Lynn Hung បង្ហាញ​ភាពល្អូកល្អឺន​ជា​មួយគូ​ដណ្តឹង​
តារា​បង្ហាញ​ម៉ូដ Lynn Hung បង្ហាញ​ភាពល្អូកល្អឺន​ជា​មួយគូ​ដណ្តឹង​