Simeone មិនអាចដឹកនាំក្រុម Atlético Madrid ត្រឹមតែយកឈ្នះ ប្រផិតប្រផើយលើទឹកដីខ្លួន

អេស្ប៉ាញ៖ សម្រាប់ក្លឹប Atlético Madrid បើទោះបីជា ក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែមានលទ្ធភាព ត្រឹមតែយកឈ្នះក្លឹប Rayo Vallecano ក្នុងលទ្ធផល ១-០ តែប៉ុណ្ណោះ កាលពីរាត្រីថ្ងៃទី៣០ ខែមេសា ។

មួយជើងឆ្វេងយ៉ាងស្អាត ធ្វើឲ្យអ្នកចាំទី មិនអាច ចាប់បាល់នោះបាន ពី Antoine Griezmann នៅនាទី៥៥ ដែលជួយឲ្យ Atlético Madrid បន្តឈរ នៅលេខរៀងទី២ ក្នុងក្របខណ្ឌ LaLiga របស់អេស្ប៉ាញ ។

ដោយសារតែ Diego Simeone រងពិន័យ៣ប្រកួត មិនឲ្យដឹកនាំក្រុម ពេលនៅលើទីលាន នោះ សម្រាប់រាត្រី យប់មិញនេះ ក្លឹបជើងខ្លាំង ដែលឈានទៅដល់ វគ្គចុងក្រោយ នៃពានអឺរ៉ុប ដឹកនាំដោយគ្រូបង្វឹក German Burgos ។

បញ្ជាក់ផងដែរថា សម្រាប់ Atlético Madrid មាន៨៥ ពិន្ទុក្នុងដៃស្មើនិង Barcelona ក្នុងចំណោម ៣៦ ប្រកួតដូចគ្នា៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Simeone មិនអាចដឹកនាំក្រុម Atlético Madrid ត្រឹមតែយកឈ្នះ ប្រផិតប្រផើយលើទឹកដីខ្លួន