រៀបការជាង ៤០០ គូ អបអរថ្ងៃបញ្ចប់ការសិក្សា

គូស្នេហ៍ជនជាតិចិនជាង ៤០០គូ បានព្រមព្រៀងគ្នារៀបការជាក្រុម ដើម្បីអបអរសាទរថ្ងៃបញ្ចប់ការសិក្សារបស់ខ្លួន កាលពីថ្ងៃ ទី ៣០ មេសា ឆ្នាំ ២០១៦ ម្សិលមិញ។

រៀបការជាង ៤០០ គូ អបអរថ្ងៃបញ្ចប់ការសិក្សា

គូស្នេហ៍ភាគច្រើនជានិស្សិតដែលទើបបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យហ្សេជាំង ទីក្រុងហុងចូវ ភាគខាងកើតខេត្តហ្សេជាំង ប្រទេសចិន។ ក្នុងអាពាហ៍ពិពាហ៍នេះ  ពួកគេបានធ្វើពិធីជូនបាច់ផ្កា និងបំពាក់ចិញ្ចៀនដល់កូនក្រមុំ គួរឲ្យរំភើបរីករាយ។

ស្ថិតក្នុងឈុតកូនក្រមុំពណ៌ស និងឈុតកូនកំលោះអាវធំពណ៌ខ្មៅ ពួកគេបានប្រារព្ធនៅទីលានលេងកីឡាដ៏ធំមួយកន្លែង ដោយមានការចូលរួមពីសាច់ញាតិបងប្អូន និងមិត្តភ័ក្ដិយ៉ាងច្រើនកុះករផងដែរ៕

រៀបការជាង ៤០០ គូ អបអរថ្ងៃបញ្ចប់ការសិក្សា

រៀបការជាង ៤០០ គូ អបអរថ្ងៃបញ្ចប់ការសិក្សា

រៀបការជាង ៤០០ គូ អបអរថ្ងៃបញ្ចប់ការសិក្សា

ប្រភព៖ សប្បាយ