Real Madrid ភ័យបុកពោះយប់មិញ ឯ Barcelona នៅបន្តកំពូលតារាង

នាទីទី ៨០ ទើប Gareth Bale រកគ្រាប់បាល់មួយគ្រាប់ដើម្បីអាចធ្វើឲ្យ Real នៅបន្តដង្ហើមចុងក្រោយសម្រាប់ឱកាសប្រជែងពានជើងឯកបាល់ទាល់ អេស្ប៉ាញ។

Real Madrid ភ័យបុកពោះយប់មិញ ឯ Barcelona នៅបន្តកំពូលតារាង

Real Madrid ភ័យបុកពោះយប់មិញ ឯ Barcelona នៅបន្តកំពូលតារាង

ចំណែក Barcelona ក៏មិនឲ្យភ្លាត់ក្នុងការរក ៣ ពិន្ទុដើម្បីបន្តកំពូលតារាង ស្របពេលដែល Atletico Madrid ក៏មិនអាចឲ្យរបូតឱកាសមាស ក្នុងការស្វែងរកជ័យជំនះ លើក្រុម Rayo Vallecano។

បាល់ទាត់អេស្ប៉ាញយប់មិញ ប្រាកដជាមានប្រិយមិត្តអ្នកគាំទ្រជាច្រើនបានតាមដានជាពិសេសចង់ដឹង លទ្ធផល ដោយសារក្រុមខ្លាំងទាំង ៣ កំពុងប្រជែងគ្នា ដណ្តើមជើងឯក ខណៈពួកគេត្រូវការឈ្នះដាច់ខាតដើម្បីមានឱកាសបន្តប្រជែងតំណែង ជើងឯក ហើយបើរបូតចាញ់តែមួយប្រកួតក្នុងវិនាទីចុងក្រោយ នឹងអាចដឹង លទ្ធផលភ្លាមៗ។

ឆ្លងកាត់ការប្រកួត ៣៦ ប្រកួតគិតទាំងយប់មិញ Barcelona នៅតែឈរនៅទីកំពូលតារាងមាន ៨៥ ពិន្ទុស្មើក្រុមលេខពីរ Atletico Madrid ខុសគ្នាតែគ្រាប់បាល់សុទ បញ្ចូលទីប៉ុណ្ណោះ ខណៈដែល Real ឈរចំណាត់ថ្នាក់ទី ៣ មាន ៨៤ ពិន្ទុគម្លាតគ្នាតែមួយពិន្ទុប៉ុណ្ណោះ។

Real Sociedad 0 – 1 Real Madrid

ប្រភព៖ សប្បាយ