អនុវត្តវិធី ៦យ៉ាងនេះ បើចង់រក្សាចំណងស្នេហាឲ្យបានយូរអង្វែង

ពេលខ្លះអ្នកធ្វើរឿងអ្វីមួយខុសដោយមិនដឹងខ្លួននោះទេ លុះត្រាតែមាននណាម្នាក់ជួយដាស់តឿនអ្នក ឬក៏ទាល់តែអ្នកជួបនូវមេរៀនខ្លួនឯងទើបភ្ញាក់ខ្លួន។ តែមានខ្លះទៀតអ្នកដឹងថាខ្លួនឯងធ្វើខុសហើយ តែមិនហ៊ានសារភាព  នេះជាបញ្ហាដែលអាចធ្វីឲ្យទំនាក់ទំនងរបស់អ្នកងាយនឹងឈានទៅដល់ ផ្លូវ បំបែកយ៉ាងឆាបរហ័ស។ តើធ្វើយ៉ាងម៉េចដើម្បីរក្សាចំណងស្នេហ៏ឲ្យឋិតស្ថេរបានយូរអង្វែង?

 

អនុវត្តវិធី ៦យ៉ាងនេះ បើចង់រក្សាចំណងស្នេហាឲ្យបានយូរអង្វែង

 

ប្រើវិធីត្រជាក់
អ្នកត្រូវមានទម្លាប់ម្យ៉ាងដែលធ្វើឲ្យចំណងមេត្រីភាពរបស់អ្នកមិន ប្រះឆា គឺការអង្គុយចុះ ហើយនិយាយគ្នាតាមសម្រួលនូវទង្វើអ្វីដែលអ្នកមិនពេញចិត្តចេញមកទាំងអស់ប្រាប់ទៅដៃគូររបស់អ្នកឲ្យបានដឹង នឹងជួយកែតម្រូវគ្នាទៅវិញទៅមក។

មានទំនួលខុសត្រូវ
ហ៊ានទួទួលស្គាល់យកការពិត និងចេះកែប្រែនូវកំហុសដែលខ្លួនមានទើបជាមនុស្សដែលចេះយល់កាលៈទេសៈ។

ចេះអត់អោន
មនុស្សម្នាក់ៗកើតមកគ្មានអ្នកណាល្អគ្រប់ដបនោះទេ តែងតែមានកំហុសជៀសមិនផុតឡើយ ដូច្នេះអ្វីដែលអាចអធ្យាស្រ័យបានគួរតែអធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ទើបធ្វើឲ្យចំណងស្នេហ៍របស់អ្នកឲ្យកាន់តែរឹងមាំ។

បង្កើតភាពរីករាយ
ដោយសារតែការងារអាធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងដូច្នេះត្រូវ បង្កើតកម្មវីធីដែលមានភាពសប្បាយរើកឲ្យបានញឹកញាប់។ មិនបាច់ចាំវាចារ គឺបញ្ចេញតាមរយៈកាយវិកាប្រាប់ទៅដៃគូររបស់អ្នកវិញ មានន័យថាអនុវត្តច្រើនជាងការនិយាយទើបប្រសើរ។

មើលឃើញតែកំហុស
ជៀសវាងនូវទម្លាប់ការចាំចាប់កំហុសគ្នា ព្រោះជាកត្តាដែលធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកងាយនឹងធុញ ទ្រាន់ហើយគេអាចនឹងគិតអ្នកជាមនុស្សសាំញាំច្រើន។

ការយកចិត្តទុកដាក់
កត្តាមួយទៀតដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺភាពផ្អែមល្ហែម ជាតម្រូវការមួយដែលគូរស្នែហ៏ទាំងអស់តែងតែចង់បាន នេះជាកត្តាមួយដែលជួយជុំរុញឲ្យទំនាក់ទំនងរបស់អ្នកកាន់តែមាន ភាពឋិតថេរ ប្រសិនបើអ្នកចេះយកចិត្តទុកដាក់ និងយល់ចិត្តគ្នាទៅវិញទៅមកនោះ៕
 
ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អនុវត្តវិធី ៦យ៉ាងនេះ បើចង់រក្សាចំណងស្នេហាឲ្យបានយូរអង្វែង