អ៊ីន សុភិន ៖ កូនស្រីខ្ញុំនិង ប៉ែន ចំរ៉ុង ពិតជាដាក់ពាក្យប្តឹង លែងលះគ្នាមែន

ភ្នំពេញ៖ គូស្នេហ៍ដែលបានតែងប្រកាសថា នឹងតស៊ូស្រឡាញ់គ្នាជន្នះគ្រប់ឧបសគ្គ ដោយខាងស្រី ថែមទាំងសុខចិត្ត បោះបង់គ្រួសារតាមបរុសកំពូលស្នេហ៍ នោះ មកដល់ថ្ងៃនេះ បានលេចឮព័ត៌មានរសើបថា លោក ប៉ែន ចំរ៉ុងនិង កញ្ញា ភិន សុដាលីស នោះ បានឈានដល់ផ្លូវបំបែកហើយ ខណៈពាក្យប្តឹងសុំលែងលះរបស់លោក ប៉ែន ចំរ៉ុង ធ្លាក់ដល់ដៃ សាលាដំបូងរាជធានី ភ្នំពេញ ។

ម្ចាស់ផលិតកម្មហង្សមាស លោក អ៊ីន សុភិន បានប្រាប់ Looking TODAY នៅមុននេះបន្តិចថា លោកទើបតែ ដឹងរឿងថាចំរ៉ុងនិង កូនស្រីដាក់ពាក្យលែងលះគ្នា ដោយលោកបានឆែក ទៅតុលាការគឺពិតជាមានពាក្យ ប្តឹងមែន។

លោកបានប្រាប់ទៀតថា " ខ្ញុំទើបដឹងរឿងនេះពីភរិយា ដោយគាត់ប្រាប់ខ្ញុំថា ពួកគេទាំងពីផ្ទុះជម្លោះ ជាមួយគ្នាតាំងពីចុងខែមីនា ហើយកូនស្រីលោកក៏បានដេញ ចំរ៉ុង ចេញពីផ្ទះជួល ព្រោះថាគេមិនបានបំពេញតួនាទីជាប្តី កូនខ្ញុំត្រូវដើរថតនិងលក់ឥវ៉ាន់ តាមអនឡាញ "។

លោកបានប្រាប់ទៀតថា រឿងលម្អិតលើសនេះទាល់តែសួរសាម៊ីខ្លួនទាំង២ ទើបដឹងច្បាស់ តែសម្រាប់ញុមក្រោយពីដឹងរឿងនេះ បានហៅកូនត្រឡប់មកផ្ទះវិញ តែកូនស្រីថាគេសុំធ្វើចិត្តសិន ។ ធម្មតាទឹកចិត្តឳពុកម្តាយមិនបោះចោលកូនទេ មិនថាកូនយ៉ាងណាឡើយ។

ដោយឡែកពាក់ពន្ធរឿង ភិន សុដាលីសមានកូន ត្រូវបានលោកប្រាប់ថា មិនបានដឹងរឿងនេះច្បាស់ទេ ព្រោះកន្លងមកទំនាក់ទំនង ជាមួយកូនគឺភរិយាខ្ញុំ ដោយឡែកខ្ញុំរវល់ការងារមិនសូវដឹងទេ។

ជុំវិញរឿងនេះដែល លោក ប៉ែន រស់ បងប្រុសរបស់ លោក ប៉ែន ចំរ៉ុង បានបដិសេធមិនបកស្រាយទេ ដោយលោកបាននិយាយយ៉ាងខ្លីថា លោកមិនហ៊ាននិយាយទេ ចាំសួរ ចំរ៉ុង ទៅ ពេលនេះគេផ្សាយនៅទូរទស្សន៍។

នេះជាដំណឹងដ៏រសើប បើកឆាកសម្រាប់ខែឧសភា ដូច្នេះចង់ដឹងថារឿងបន្តយ៉ាងណា Looking TODAY នឹងផ្សាយជូនទស្សនិកជនបន្តទៀត៕