៧ យ៉ាង​ដែល​អ្នក​ប្រហែលជា​មិនដឹង​ពី​តួអង្គ Wonder Woman

6 Videos


ប្រសិនបើអ្នកជាប្រិយមិត្តអ្នកគាំទ្រខ្សែភាពយន្ត Fast and Furious នោះ អ្នកប្រាកដជាស្គាល់តារាសម្តែងស្រី Gal Gados នេះជាមិនខាន តែដោយសារនាងបានលេចមុខក្នុងរឿងហូលីវូដដ៏ល្បីស្តីពីការប្រយុទ្ធគ្នារវាង Superman និង Batman ទើបមនុស្សភាគច្រើនស្គាល់នាងថា Wonder Woman ។ ខាងក្រោមនេះជាការពិត ៧ យ៉ាងរបស់នាង ដែលអ្នកប្រហែលជាមិនដឹងនោះទេ ៖

១/ នាងជាជនជាតិអ៊ីស្រាអែល ៖ នាងគឺជាតារាសម្តែង និង ម៉ូដែលសញ្ជាតិអ៊ីស្រាអែល ដោយកាលពីឆ្នាំ ២០០៤ ពេលដែលនាងមានវ័យ ១៩ ឆ្នាំ នាងបានចូលប្រកួតបវរកញ្ញាពិភពលោកតំណាងឲ្យប្រទេសអ៊ីស្រាអែលថែមទៀតផង ។

៧ យ៉ាង​ដែល​អ្នក​ប្រហែលជា​មិនដឹង​ពី​តួអង្គ Wonder Woman

២/ នាងធ្លាប់ចូលហ្វឹកហាត់ក្នុងជំរុំកងទ័ព ៖ នាងធ្លាប់មានបទពិសោធចូលបម្រើក្នុងជួរកងទ័ពអស់រយៈពេល ២ ឆ្នាំផងដែរ ហើយដោយសារតែមានចំណេះដឹងផ្នែកយោធាខ្លះៗបែបនេះ ទើបធ្វើឲ្យនាងត្រូវអ្នកដឹកនាំរឿង Fast and Furious ពេញចិត្តហៅចូលសម្តែង ។

៧ យ៉ាង​ដែល​អ្នក​ប្រហែលជា​មិនដឹង​ពី​តួអង្គ Wonder Woman

៣/ នាងគ្មានតួអង្គជំនួស ៖ មិនមានតារាសម្តែងស្រីហូលីវូដច្រើននោះទេ ដែលហ៊ានប្រថុយគ្រោះថ្នាក់ថតរាល់ឈុតឆាកក្នុងរឿងទាំងអស់នោះ តែនាងហ៊ានប្រថុយគ្រប់គ្រោះថ្នាក់នៅចំពោះមុខ ។

៧ យ៉ាង​ដែល​អ្នក​ប្រហែលជា​មិនដឹង​ពី​តួអង្គ Wonder Woman

៤/ នាងមានប្តី និង កូនហើយ ៖ នាង Gal បានរៀបការជាមួយនឹងមិត្តប្រុស Yaron Barsano កាលពីឆ្នាំ ២០០៨ និង បានផ្តល់កំណើតកូនស្រីម្នាក់នៅឆ្នាំ ២០១១ ។

៧ យ៉ាង​ដែល​អ្នក​ប្រហែលជា​មិនដឹង​ពី​តួអង្គ Wonder Woman

៥/ នាងជាជនជាតិបរទេសដំបូងដើរតួអង្គ Wonder Woman ៖ តួអង្គ Wonder Woman គឺជាតួអង្គវីរនារីក្លាហានម្នាក់ដែលលេចមុខក្នុងសៀវភៅត្លុកជាច្រើន ហើយតួអង្គនេះធ្លាប់ត្រូវបានតារាសម្តែងស្រីអាមេរិកជាច្រើនដើរតួតាំងពីឆ្នាំ ១៩៧៥ មកម្ល៉េះ តែសម្រាប់នាង បែរជាជនជាតិអ៊ីស្រាអែលទៅវិញ ។

៧ យ៉ាង​ដែល​អ្នក​ប្រហែលជា​មិនដឹង​ពី​តួអង្គ Wonder Woman

៦/ ប្រាជ្ញានាងមិនធម្មតា ៖ កាលពីឆ្នាំ ២០១២ នាង Gal ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមនារីជនជាតិជ្វីហ្វទាំងអស់លើពិភពលោក ដោយចាត់តាំងដោយ Shalom Life ។

៧ យ៉ាង​ដែល​អ្នក​ប្រហែលជា​មិនដឹង​ពី​តួអង្គ Wonder Woman

៧/ នាងជាតារាម៉ូដែលអ៊ីស្រាអែលរកចំណូលបានច្រើនជាងគេទីពីរនៅជុំវិញពិភពលោក ៖ នាងជាប់ចំណាត់ថ្នាក់លេខ ២ ដោយលេខ ១ បានទៅលើអតីតមិត្តស្រីលោក Leonardo Dicaprio នាង Bar Refaeli ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)