ព្រឹក​នេះ សមត្ថកិច្ច​បញ្ជូន​ជន​ជួញដូរ​គ្រឿងញៀន​៥​នាក់​មក​តុលាការ

ព្រឹក​នេះ សមត្ថកិច្ច​បញ្ជូន​ជន​ជួញដូរ​គ្រឿងញៀន​៥​នាក់​មក​តុលាការ



រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា ២០១៦ ជន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​និង​ចោទប្រកាន់​បញ្ជូន​ទៅ​ព​ន្ឋ​នាគារ ។

ជនសង្ស័យ​៥​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​ការ​បាញ់​តដៃ​គ្នា​កក្រើក​ខណ្ឌទួលគោក​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា ២០១៦​នោះ​រួម​មាន​៖ ០១-​ឈ្មោះ លី កុក​ហ៊ុយ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ថៅកែ​ឡត៍​ជ្រូក​ខ្វៃ យីហោ (​លី កុក​ហ៊ុយ​) អាសយដ្ឋាន ផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក (​ផ្ទះ​កើតហេតុ​) ០២- ឈ្មោះ ទី អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវជា​ក្មួយបង្កើត​(​លី កុក​ហ៊ុយ​)​និង​ត្រូវជា​បងថ្លៃ លឹ​ម គឹ​ម​តេ​ង ដែល​សមត្ថកិច្ច​បាញ់​ស្លាប់​។ ០៣-​លី វិ​រៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​ខ្វៃ​ជ្រូក ៤-​ឈ្មោះ​ក្រា​វ រិ​ទ្ធា​រ៉ា ភេទ ប្រុស អាយុ​១៦​ឆ្នាំ កម្មករ​ខ្វៃ​ជ្រូក និង​០៥-​ឈ្មោះ ស៊ុន ដា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  កម្មករ​ខ្វៃ​ជ្រូក ៕