ខ្យល់​កន្ត្រាក់ ប៉ើង​ដែក​មេដំបូល​រោង ធ្លាក់​ចំក្បាល​ស្លាប់​កុមារ​ម្នាក់​ស្លាប់ នៅ​មង្គល​បូរី​

បន្ទាយមានជ័យ:
កុមារា​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ខ្យល់​កន្ត្រាក់​ពេល​ភ្លៀង​កក់ខែ ប៉ើង​ដែក​មេដំបូល​រោង ធ្លាក់ចំ​ក្បាល​របួស​ជា​ទម្ងន់​។​ ហេតុការណ៍​កើតឡើង​វេលា​ម៉ោ​យ​៤​ល្ងាច ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ហ្លួង​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​។​
   
​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឬ​ស្សី​ក្រោក បាន​ឲ្យ​ដឹង​ថ្ងៃទី​៣០​មេសា​ថា ក្មេង​ម្នាក់​នោះ​ឈ្មោះ ណា​ង  សុខ​ចំរើន  អាយុ​៥​ឆ្នាំ រស់​ជាមួយ​ឱ​ពុក​ម្តាយ​នៅ​ភូមិ​ហ្លួង ឃុំ​ឬ​ស្សី​ក្រោក​។​
 ក្នុងពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់ ក្មេងប្រុស​រងគ្រោះ បាន​រត់​លេង​នៅក្រោម​ដំបូល​ប៉ាតង់ របស់​ជាងសំណង់​នៅ​ជិត​នោះ ហើយ​ត្រូវ​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង របើក​និង​ដែក​មេដំបូល បណ្តាល​ឲ្យ​ធ្លាក់​ត្រូវចំ​ក្បាល បែក​របួសធ្ងន់ យកទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យបង្អែក​ម​ង្គ​ល​បូរី ក៏​ដាច់ខ្យល់​ស្លាប់​៕

ខ្យល់​កន្ត្រាក់ ប៉ើង​ដែក​មេដំបូល​រោង ធ្លាក់​ចំក្បាល​ស្លាប់​កុមារ​ម្នាក់​ស្លាប់ នៅ​មង្គល​បូរី​