រន្ទះបាញ់​ពេល​ភ្លៀង​កក់ខែ ស្លាប់​ម្នាក់​នៅ​ស្រុក​ម៉ាឡៃ ងាប់​គោ​២​ក្បាល​ស្រុក​មង្គល​បូរី​

បន្ទាយមានជ័យ:
ស្លាប់​មនុស្សម្នា​ក់នៅ​ស្រុក​ម៉ាឡៃ និង​ងាប់​គោ​២​ក្បាល នៅ​ស្រុក​មង្គល​បូរី ពេល​មាន​ភ្លៀង​កក់ខែ​ធំ​មួយ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​។​
   នេះ​មាន​ភ្លៀង​១​មេ​យ៉ាង​ធំ អម​ទៅដោយ​ខ្យល់​កន្ត្រាក់​លាយឡំ និង​រន្ទះបាញ់​ផង​នោះ បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​កំពុង​ត្រងទឹក នៅ​សំ​យ៉ាប​ផ្ទះ ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម នៅ​ចំណុច​ក្រោយ​វត្ត​រតនៈ​ម៉ាឡៃ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
 មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡាង ឡៃ ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ មុន​គ្រោះថ្នាក់ ស្ត្រី​នេះ​អរ​នឹង​បាន​ភ្លៀង​ធ្លាក់ ហើយ​ដើរទៅ​ត្រងទឹក​នៅ​សំយាបផ្ទះ​ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​។​
 នៅវេលា​ដូចគ្នា​នោះដែរ ក៏មាន​ភ្លៀង​កក់ខែ លាយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​ន្ទះ​ផង ភូមិ​សាយ​សាម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បូរី ហើយ​ក៏មាន​រន្ទះបាញ់​គោ​ងាប់​២​ក្បាល ដែល​កំពុង​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ជិត​ផ្ទះ​៕​

រន្ទះបាញ់​ពេល​ភ្លៀង​កក់ខែ ស្លាប់​ម្នាក់​នៅ​ស្រុក​ម៉ាឡៃ ងាប់​គោ​២​ក្បាល​ស្រុក​មង្គល​បូរី​

រន្ទះបាញ់​ពេល​ភ្លៀង​កក់ខែ ស្លាប់​ម្នាក់​នៅ​ស្រុក​ម៉ាឡៃ ងាប់​គោ​២​ក្បាល​ស្រុក​មង្គល​បូរី​