យប់មិញ​យោធា​ម្នាក់​ជាន់​មីន​ដាច់​ជើង​ម្ខាង

ខេត្តព្រះវិហារ ៖ មន្ត្រី​យោធា​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ម្នាក់ បាន​រង​របួស​ដាច់​ជើង​ឆ្វេង​ម្ខាង ដោយសារ​ជាន់​មីន ខណៈ​ដើរ​យាមល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បុស្ស​ស្បូវ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទីយប់ ថ្ងៃ​៣០ មេ​សា ២០១៦ នេះ ។

តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​យោធា​នៅ​តំបន់​នោះ​ថា ជន​រង​គ្រោះជា​កងកម្លាំង​របស់​សឹក​រង​ស្រុក​ជាំ​ក្សាន្ត ដែល​បាន​រង​របួស​ខាងលើ​ឈ្មោះ លី ហួ​ន អាយុ​៣៦​ឆ្នាំ ឋានៈ​នាយចំណង់ ។

សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​ត្រូវ​បាន​កងកម្លាំង​នៅ​តំបន់​នោះ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​១៦ មក​រា ខេត្ត​ព្រះ​វិហារ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីខាងលើនេះដែរ នៅខេត្តបាត់ដំបង បុរសម្នាក់បាន បើកត្រាក់ទ័រ ភ្ជួរដីស្រែចំការ បានអ្នកបើកបរខ្លួនឯង កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុច ខាងជើងវត្ត អន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិជួយដឹក យកមកសង្រ្គោះ នៅមន្ទីពេទ្យខេត្ត។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចខាងជើង វត្តអន្លង់ស្តី ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់ស្តី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានបុរសម្នាក់ បានបើកត្រាក់ទ័រ ភ្ជួរដីស្រែខ្លួនឯង បានជាន់មីនតោន បណ្តាលឲ្យផ្ទុះ ធ្វើឲ្យជនរងគ្រោះ ត្រូវចំភ្នែកទាំងសងខាង និងមុខរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិ ដឹកយកមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត។ ចំណែកត្រាក់ទ័រ បានខូចខាតស្ទើរ ទាំងស្រុង។ ជនរងគ្រោះមានឈ្មោះ ប៊ុន បូរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអន្លងក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។

បច្ចុប្បន្នជនរងគ្រោះ គេពុំទាន់ដឹងថា រស់ឬស្លាប់នៅឡើយទេ ព្រោះជនរងគ្រោះ មានសភាពរបួសខ្ទេច មុខយ៉ាងខ្លាំង។ ដីស្រែនេះគេ បានប្រើប្រាស់ ធ្វើស្រែបានរយៈពេល ៥ឆ្នាំមកហើយ មិនដែលជាន់ ប៉ះឲ្យ ផ្ទុះទេ ទើបតែឆ្នាំនេះ ក៏ជាន់បណ្តាល ឲ្យផ្ទុះតែម្តង៕

ដោយឡែកកាលពីដើមឆ្នាំ២០១៤កន្លងទៅ នៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែមករា មានករណីគ្រោះថ្នាក់ ដោយចៃដន្យ មួយ គឺបុរសម្នាក់ បានឡើងទៅបេះផ្សិត និងកាប់ចុងផ្តៅ ដើម្បីយកមកធ្វើម្ហូប តែសំណាង អាក្រក់ បែរជា។

តាមសំដីរបស់ លោកពូ នាម អំ ត្រូវជាឪពុក ជនរងគ្រោះបាន ប្រាប់អ្នកយកព័ត៌មាន មជ្ឍមណ្ឌលដើមអម្ពិល អោយបានដឹងថា កូនប្រុសរបស់គាត់ ឈ្មោះ អំ ឌិត អាយុ 32ឆ្នាំ រស់នៅ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្នា បួននាក់ទៀត បាននាំគ្នា ឡើងទៅបេះផ្សិត និងកាប់ចុងផ្តៅ ក្នុងភូមិស្វាយជ្រុំ ជិតច្រកតាថាវ ជើងភ្នំ ប្រាសាទព្រះវិហារ ។

លុះទៅដល់ទីនោះពួកគេបាន បែកគ្នាទៅបេះផ្សិត រៀងៗខ្លួន ហើយជនរងគ្រោះ មិនបានប្រយ័ត្ន ក៏ដើរជាន់ចំគ្រាប់មីន ដែលកប់ក្នុងដី បណ្តាលអោយផ្ទុះ ដាច់ជើង ខាងស្តាំ និងរងរបួសពេញខ្លួន តែម្ដង។ គួរបញ្ជាក់ផងដែរថា ក្រោយត្រូវ របួសភ្លាម ជនរងគ្រោះត្រូវបាន បញ្ជូនមកមន្ទីរពេទ្យបង្អែក16 មករា ខេត្តព្រះវិហារ ដើម្បីធ្វើកាវះកាត់ និងព្យាបាល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យប់មិញ​យោធា​ម្នាក់​ជាន់​មីន​ដាច់​ជើង​ម្ខាង

យប់មិញ​យោធា​ម្នាក់​ជាន់​មីន​ដាច់​ជើង​ម្ខាង

យប់មិញ​យោធា​ម្នាក់​ជាន់​មីន​ដាច់​ជើង​ម្ខាង