ពៅ លីដា ស្រស់ស្អាត​ក្នុង​ឈុត​បុរាណ​រឿង ​«​ចា​បីុនាគ​ត្រាច់ចរ​»

6 Videos

សម្រាប់ឆ្នាំ២០១៦ នេះ តារាសម្តែងសម្បុរស្រអែម ពៅ លីដា មានឱកាសលេចមុខជាបន្តបន្ទាប់ នៅក្នុងខ្សែវីដេអូ ដែលមានទាំងរឿងបុរាណ និង រឿងសម័យ ។ ក្នុងនោះ ពៅ លីដា បានប្រាប់ថា នាងសប្បាយចិត្ត ដោយបានសម្តែងរឿងបុរាណ ។ ស្ថិតក្នុងសម្លៀកបំពាក់បុរាណ ពៅ លីដា កាន់តែស្រស់ស្អាត និង សក្តិ សម ជាមួយសម្បុរខ្មៅស្រអែមបែបនារីខ្មែរពិតៗ ។

ពៅ លីដា ស្រស់ស្អាត​ក្នុង​ឈុត​បុរាណ​រឿង ​«​ចា​បីុនាគ​ត្រាច់ចរ​»

សព្វថ្ងៃ ពៅ លីដា កំពុងមានមមាញឹកថតរឿងជាបន្តបន្ទាប់ ដែលមានដូចជារឿង«ស្នេហ៍បព្ច្រាស់ទិស» និងរឿង «ចាបីុនាគត្រាច់ចរ»របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត ដោយក្នុងនោះ នាងគ្រងតំណែងជាតួ ឯកស្រីរួមជាមួយតារាបង្ហូរទឹកភ្នែក លី ច័ន្ទសីហា ។ ក្នុងចំណោមតារាស្រីជាច្រើនដួង ពៅ លីដា ពិតជាសក្តិសម នៅក្នុងការសម្តែងរឿងបុរាណ ។ ជាពិសេសទម្រង់មុខនិងសម្បុរបែបស្រអែមរបស់នាង ។ «ខ្ញុំចូលចិត្តការសម្តែងរឿងបុរាណច្រើនជាងរឿងសម័យ ព្រោះខ្ញុំស្រលាញ់សំលៀកបំពាក់បុរាណ» ។

ពៅ លីដា ស្រស់ស្អាត​ក្នុង​ឈុត​បុរាណ​រឿង ​«​ចា​បីុនាគ​ត្រាច់ចរ​»

នេះជាការរៀបរាប់ របស់តារា សម្តែង ពៅ លីដា ។ ជាលើកទីពីរដែល ពៅ លីដា បានចូលរួមសម្តែងរឿងបែបបុរាណ ។ ពៅ លីដា រំពឹងថា រឿងទាំងពីរ និង ទទួលបានការគាំទ្រពីសំណាក់មហាជនច្រើន ក្រោយពីចាក់ផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ ដោយសាររឿងទាំងពីរនេះ មានលក្ខណៈប្លែកគ្នា និង មានគ្រប់រស់ជាតិ ។ ក្រៅពីសម្តែងរឿង ពៅ លីដា ក៏បានចូលរួមថតចម្រៀងខារ៉ាអូខេ និង ចូលរួមច្រៀង នៅតាមកម្មវិធី ធំៗផងដែរ ៕ ចេនី