មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​

6 Videos


ថ្មីៗនេះ រាជនីក្រមា មាន សូនីតា បានបង្ហាញពីចំណុចពិសេសរបស់នាង អន្ទងដល់ចិត្តអ្នកដែលលួចប្រតិព័ទ្ធលើស្រីស្រស់ម្នាក់នេះ ឲ្យជ្រួលច្របល់នៅមិនសុខ ពិសេសនៅពេលដែលស្រីស្រស់រូបនេះ និយាយសរសើរពីសម្រស់របស់ខ្លួន បង្អួតដល់អ្នកគាំទ្ររបស់នាងនោះ ។

មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​

បើតាមការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ នីតា នាងបានសរសេរថា «មុខមូលក្រឡង់ ដូចវង់ព្រះខែ ស្នាមញញឹមស្ត្រីខ្មែរ ទន់ភ្លន់តែម៉ឹងម៉ាត់ រួសរាយហើយរាក់ទាក់ ឆ្នាស់បន្ដិចតែគួរ ស្រលាញ់ចា៎» ។ ការសរសើរខ្លួនឯងបែបនេះ គឺបន្ទាប់ពី នីតា បានគ្រងនូវសម្លៀកបំពាក់ជាទេពអប្សរដ៏ស្រស់ស្អាត អមខាងក្រោយដោយប្រាសាទអង្គរវត្ត ប្រាសាទអច្ឆរិយៈនៃដែនកម្ពុជា ។

មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​

សូមបញ្ជាក់ថា ស្រីស្រស់ មាន សូនីតា ត្រូវបានគេចាត់ទុកជារាជនីក្រមា ដែលមានសម្រស់ស្រស់ ស្អាត និងគួរឲ្យស្រឡាញ់ផងដែរ ហើយឈ្មោះជារាជនីក្រមានេះ បានក្លាយទៅជាឈ្មោះក្រៅថ្មី សម្រាប់ស្រីស្រស់រូបនេះ ក៏ព្រោះតែ នីតា ពិតជាស្អាតខ្លាំងណាស់ នៅពេលដែលនាងគ្រងឈុតក្រមា ពិសេសឈុតប្រពៃណីជាទេពអប្សរផងដែរ ៕ ខេមរា

មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​
មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​
មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​
មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​
មាន សូ​នី​តា បង្ហើប​ពី​លក្ខណៈពិសេស​របស់ខ្លួន​

ប្រភពរូបភាព៖ The Events