៤​ក្រុម​ទៀត ​​ត្រូវប៉ះ​គ្នា​​ថ្ងៃ​នេះ ខណៈ​ គួច សុកុម្ភៈ ត្រូវ​ទៅ​សង្រ្គោះ​នៅ​វៀតណាម

ក្រុម​ក្រសួង​ការពារជាតិ ​បឹងកេតអង្គរ និង​ណាហ្គាវើល សុទ្ធ​តែ​ទទួល​បាន​៣ពិន្ទុ​រៀងៗ​ខ្លួន សម្រាប់​ការ​ប្រកួត​លើក​ទី​៦​នៃ​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃសុក្រ និង​ថ្ងៃសៅរ៍ ម្សិល​មិញ​នេះ ខណៈ​៤​ក្រុម​ទៀត នឹង​ត្រូវ​ប្រកួត​នៅ​រសៀល និង​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ រីឯ​កីឡាករ​ដ៏​មាន​ប្រជា​ប្រិយ គួច សុកុម្ភៈ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​របួសដាច់​កែង​ជើងនៅ​ប្រទេស​វៀតណាម។
កក
ខ្សែ​បម្រើ​ប្រយុទ្ធ គួច សុកុម្ភៈ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ចិត្ត​ព្រះ មានសុជីវធម៌​ជាង​គេនោះ បាន​រង​របួសនៅ​ពេលរូបគេ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​​សមាជិក​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា(ស៊ីម៉ាក់) ក្នុង​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ ស្រប​ពេល​ដែលក្រុម​ណាហ្គាវើល បាន​យក​ឈ្នះ​ស៊ីម៉ាក់ ៣-១ ដើម្បី​មាន​១០​ពិន្ទុ និង​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​៤​ដដែល។
កក១
បើ​តាម​ព័ត៌​មាន​ច្បាស់​​ការ​គឺ គួច សុកុម្ភៈ បាន​ដាច់​សរសៃ​កែងជើង​ខាង​ឆ្វេង ហើយ​នៅ​ពេល​នេះ សុកុម្ភៈ បាន​សម្រេច​ចិត្ត​ទៅ​ព្យាយាម​បាល​របួស​ដ៏​ធ្ងន់​ធ្ងរ​នេះ នៅ​ប្រទេស​វៀតណាមហើយ ដោយ​មិន​ទាន់​ដឹង​ថា គេ​អាច​វិល​ចូល​ទី​លាន​ជា​ថ្មី នៅ​ពេល​ណា​នោះ​ទេ ហើយ​នេះ​ជា​ដំណឹង​ដ៏​អាក្រក់​មួយ​ដែល​ធ្វើ​ឲ្យអ្នក​គាំ​ទ្រ​របស់ គួច សុកុម្ភៈ មាន​ការ​អាណិត​អាសូរ​ដល់​កីឡាករ​ជើង​ចាស់ ចិត្ត​ធម៌ មួយ​នេះ​យ៉ាង​ខ្លាំង។

ងាយ​មក​ចាប់​អារម្មណ៍​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សុ​ក្រ ក្រុមម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយ​រៀង ​ត្រូវ​បាន​ក្រុម​ភ្ញៀប​ក្រសួង​ការពារជាតិ លត់ ៥-១ នៅ​​កីឡ​ខេត្ត​ស្វាយ​រៀង។ អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន បាន​សម្តែង​ការ​ហួស​ចិត្ត នៅ​ពេល​ដែល​ក្រុម​មិន​ដែល​ចាញ់​សោះ ព្រះខ័ន​រាជស្វាយ​រៀង បែរ​ជា​ចាញ់​ក្រុម​កំពុង​ឡើង​ជើង​ក្រសួង​ការពារជាតិ ៥-១ នោះ គឺ​វា​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក សំ វ៉ាន់ដេត ជា​គ្រូ​បង្វឹក​ដែល​ថា ព្រះខ័នរាជស្វាយ​រៀង មាន​សង្ឃឹម​ឈ្នះ​ក្រុម​ក្រសួង​ការពារជាតិ រហូត​ដល់​៨០ភាគរយ​នោះ។
កក២
ការ​យក​ឈ្នះ​លើ​​ក្រុម​ព្រះខ័នរាជស្វាយ​រៀង លើក​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ក្រសួង​ការពារជាតិ មាន​១៥​ពិន្ទុ ប៉ុន្តែទីតាំង​​កំពូល​តារាង​ដែល​ពួក​គេ​បាន​ឡើង​ទៅ​គ្រប់​គ្រង​មិន​បាន​១​ថ្ងៃ​ស្រួល​បួល​ផង​នោះ បាន​ធ្លាក់​ទៅ​កណ្តាប់​ដៃ​បឹង​កេតអង្គរ វិញ បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​យកឈ្នះ​ក្រុមភ្នំពេញ​ក្រោន ១-០ ដែល​រក​បាន​ដោយ​ខ្សែការពារ សុខ សុវណ្ណ នៅ​កីឡដ្ឋាន RSN កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នោះ។

ដោយ​ឡែក សម្រាប់​២​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុមឈរ​នៅ​បាតតារាង អាស៊ីអឺរ៉ុប ត្រូវជួប​ក្រុមរក​មិនទាន់​ឃើញ​ការ​ឈ្នះ​​វេស្ទើន នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​អាទិត្យ ហើយ​​ក្រុម​ប៉ូលិស ត្រូវ​​ប្រកួត​ជាមួយ​​ក្រុម​ខេមបូឌាន​ថាយហ្គឺរ នៅ​​ល្ងាច​ម៉ោង​៦ នៅ​ទីលាន​ដដែល​នោះ ខណៈ​ការ​ជួប​គ្នា​កាល​ពី​ឆ្នាំ​មុន​ប៉ូលិស បាន​ចាញ់​ខេមបូឌាន​ថាយហ្គឺរ ២-០ និង ២-១៕
កក៣mm1
mm2