ចិន​បញ្ជូន​កងជីវពល​នេសាទ​ចូល​ដែនទឹក​ដែល​មាន​ជម្លោះ

ទីក្រុង បៃ​ម៉ា​ជី​ង​,​ចិន (​ព​ត៌​មាន​រ៉ូ​ទ័​រ​)៖  កង​នាវា​នេសាទ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ​តូច​មួយ​នៅ​លើ​កោះ​ហៃ​ណា​ន ទទួល​បាន​អ្វី​គ្រប់យ៉ាង​ពី​ការ​បណ្តុះបណ្តាល​យោធា ​និង​ការ​ឧបត្ថម្ភ​ប្រេងឥន្ធនៈ ​និង​ទឹកកក​នៅ​ពេល​ប្រទេស​ចិន​បង្កើត​កងជីវពល​នេសាទ​មួយ​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​។

ទីប្រឹក្សា​ម្នាក់​របស់​កោះ​ហៃ​ណា​ន ​ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា «ពួក​ជីវពល​តាម​សមុទ្រ ត្រូវ​បាន​ពង្រីក​ដោយសារ​តែ​ប្រទេស​ចិន​ត្រូវការ​កងជីវពល​នេះ​, ហើយ​ព្រោះតែ​ចំណង់​របស់​អ្នកនេសាទ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​បម្រើ​ជាតិ​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​យើង​» ។

អ្នកការទូត​ និង​អ្នកជំនាញ​នាវា​បាន​និយាយ​ថា ប៉ុន្តែ​កងជីវពល​នេសាទ​ក៏​បង្កើន​ហានិភ័យ​ជម្លោះ​ជាមួយ​កងទ័ពជើងទឹក​បរទេស​នៅ​ក្នុង​ផ្លូវទឹក​តាម​រយៈ​ទឹកប្រាក់​៥​សែន​កោដិ​ដុល្លារ​អា​មេ​រិ​ក ពី​ចរាចរណ៍​ពាណិជ្ជកម្ម​ជា​រៀង​រាល់​ឆ្នាំ​៕