កម្មករ​និយោជិត​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា លើក​ទី​១៣០

កម្មករ​និយោជិត​ពី​រោងចក្រ និង​វិស័យ​ផ្សេងៗ រាប់​ពាន់​នាក់ នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ។ ក្រុម​កម្មករ​ដែល​ប៉ុនប៉ង​ហែ​ក្បួន​ទៅ​ប្រារព្ធ​នៅ​មុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​របស់​ពួក​គេ មិន​បាន​ដូច​បំណង​ទេ ព្រោះ​អាជ្ញាធរ​ដាក់​របាំង​រារាំង។

ក្នុង​ពេល​ប្រារព្ធ​ទិវា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ថ្លែង​ថា ពួក​លោក​ខក​ចិត្ត​ដែល​ឆ្នាំ​នេះ អាជ្ញាធរ​មិន​ឲ្យ​ចូល​ទៅ​មុខ​រដ្ឋសភា​ដូច​ឆ្នាំ​មុនៗ។

ក្រុម​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា អាច​ហែ​ក្បួន​ពី​ស្ថានទូត​រុស្ស៊ី ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​រង្វង់​មូល​រូប​សំណាក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ហើយ​រំសាយ​គ្នា​វិញ​បន្ទាប់​ពី​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ចប់។

សេចក្ដី​ថ្លែងការណ៍​របស់​កម្មករ​មាន​ចំនួន ១៤​ចំណុច អំពី​កង្វល់​ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​ដែល​ពួក​គាត់​សុំ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា ជួយ​ដោះស្រាយ ជាពិសេស​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​និយោជិត​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​ចំនួន ២០៧​ដុល្លារ​ក្នុង​មួយ​ខែ និង ២៥០​ដុល្លារ​សម្រាប់​មន្ត្រី​រាជការ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។