បុក​គេ​ឡើង​ខ្ទេច​ហើយ​រត់គេច​ខ្លួន​បាត់

ខេត្តកំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​កុងតឺន័រ​​និង​​រថយន្ត​បា​ឡែ​ន​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៤​នាក់​បាន​រង​របួស​ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៧​និង​៤៨ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គរ​បានឃើញ​រថយន្ត​បា​ឡែ​ន​ពណ៌​ឈាម​ជ្រូក​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-0511 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​បាន​រេ​ចង្កូត​បុក​រថយន្ត​បា​ឡែ​ន​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​នោះ​រង​របួស​ទាំងអស់​គ្នា ។ ក្រោយ​ពេល​បង្ក​ហើយ​រថយន្ត​កុងតឺន័រ​បាន​រេ​ចង្កូត​ទៅ​បុក​របង​មន្ទីរ​សាធារណការ​ជា​បន្ត​ទៀត​ទើប​ធ្លាក់ទឹក​ទៅ​ណា​លែង​រួច ។ ពេល​នោះ​គេ​បានឃើញ​អ្នកបើកបរ​ស្រវា​ចេញ​មក​ក្រៅ ហើយរ​ត់ទៅ​សុំ​រថយន្ត​កុងតឺន័រ​ផ្សេង​ទៀត​ជិះ​គេចខ្លួន​បាត់​ទៅ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ និង​បាន​ធ្វើការ​វាស់វែង​ប្រមូល​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕