ប្រារ​ព្ធ​ទិវា​កាកបាទក្រហម​នៅ​ខេត្តកំពង់ឆ្នាំង ប្រមូល​បាន​មូលនិធិ​គាំទ្រ​ជាង​១៦​ម៉ឺន​ដុល្លារ

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​សរុប​ជាង​១៦​ម៉ឺន​ដុល្លារ ដែល​បាន​មក​ពី​ការ​រួមចំណែក​មនុស្សធម៌ ត្រូវ​បាន​សប្បុរ​ជន​នានា ប្រមូល​ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក្នុង​ឱកាស​ទិវា​កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ២០១៦ ខួប​លើក​ទី​១៥៣ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ក្រោម​អធិបតីភាព​សម្តេច​ចៅហ្វាយ​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា និង​លោក​ជំទាវ ។

អញ្ជើញ​ចូលរួម​ក្នុង​ពី​ធិ​នេះ មាន​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួង  ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ សមាជិក សមាជិកា កាកបាទក្រហម  លោកស្នងការ លោក​មេបញ្ជាការ សិស្សានុសិស្ស​ចូលរួម​សរុប​ចំនួន​១.០៤៦​នាក់ ។