តារា​សាច់ដុំ Taecyeon ក្លាយ​ជា​តួឯក​​​​ក្នុង​រឿងភាគ​ថ្មី​

​​​​​Taceyeon ​​​​ជា​សមាជិក​​ដ៏​មាន​ប្រជាប្រិយ​​ភាព​ម្នាក់​​ក្នុង​​ក្រុម 2PM បាន​ក្លាយ​ជា​តួឯក​​​​ក្នុង​​រឿង​​​ភាគកូរ៉េ​​ Hey Ghost, Let’s Fight ។

 

តារា​សាច់ដុំ Taecyeon ក្លាយ​ជា​តួឯក​​​​ក្នុង​រឿងភាគ​ថ្មី​

 

រឿង​​ភាគ​នេះ​​ត្រូវ​បាន​​អ្នក​ដឹក​នាំ​រឿង​​ប្រកាស​ថា​​​​​តារា​សាច់ដុំ​ខាង​លើ​​នឹង​សម្ដែង​ជា​តួឯក​ប្រុស​ឈ្មោះ Park Bong Pal​​ ​ជាមួយ​​នឹង​​​​កញ្ញា​ Kim So Hyun ​​វ័យ​ ១៦​ឆ្នាំ​​ ជា​តួឯកស្រី​​សម្ដែង​តួ​​ខ្មោច​​។

 

Hey Ghost, Let’s Fight! ​​​​ត្រូវ​បាន​ដក​ស្រង់​ចេញ​​ពី​​រឿង​​​​តុក្កតា​​​កាល​ពី​ឆ្នាំ ២០០៧ និង ២០១០​​។ ​​តួអង្គ​ខ្មោច​ស្រី​មាន​​វ័យ​ ១៩​ឆ្នាំ​ ​បាន​ជួប​គ្រោះ​​ស្លាប់​​​មុន​ពេល​​ប្រលង​​ចូល​រៀន​​ថ្នាក់​មហាវិទ្យាល័យ តែ​​ព្រលឹង​​​នៅ​រសាត់​អណ្ដែត​វិលវល់​ជា​ច្រើន​ឆ្នាំ​ ​រហូត​​បាន​ជួប​​នឹង​​​តួ​ប្រុស​ Park Bong Pal។ ​​​តួ​ប្រុស​មាន​និស្ស័យ​​​ជា​មួយ​ខ្មោច ​​​ដោយ​​អាច​​ប៉ះ និង​ឃើញ​ខ្មោច​​បាន រហូត​​ជូន​​​​ខ្មោច​​​​​ឆ្លង​​កាត់​​ទីកន្លែង​​​ដែល​ខ្មោច​វង្វេង​​ទៀត​ផង​។ ​​ក្រោយ​តួ​ប្រុស​វ័យ​​​១៧​​ឆ្នាំ​​​​​​​​ជូន​រួច​ អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និត​នឹង​គ្នា​​។

 

​សាច់​រឿង​​​​នឹង​ចាប់ផ្ដើម​ថត​​នៅខែ​​ឧសភានេះ ​ហើយ​គ្រោង​ចាក់​បញ្ចាំង​​តាម​​កញ្ចក់​ទូរទស្សន៍​នៅ​ខែ​កក្កដា​ខាង​មុខ​​៕

 

តារា​សាច់ដុំ Taecyeon ក្លាយ​ជា​តួឯក​​​​ក្នុង​រឿងភាគ​ថ្មី​

 

តារា​សាច់ដុំ Taecyeon ក្លាយ​ជា​តួឯក​​​​ក្នុង​រឿងភាគ​ថ្មី​

កញ្ញា​ Kim So Hyun

ចុចអាន៖ តារា​​ប្រុស​ K-pop ១២​រូប​ដែល​គេ​ចាត់​ទុក​ថា​សិចស៊ី​បំផុត​ប្រចាំ​ក្រុម

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Allkpop