ចាប់ខ្លួន​ស្តេច​គ្រឿងញៀន​ប៉េ​រូ​សំខាន់​ម្នាក់​នៅ​កូ​ឡុំ​ប៊ី

ជន​ឈ្មោះ GERSON GALVEZ ជា​ស្តេច​គ្រឿងញៀន​សំខាន់​ម្នាក់​នៅ​ប៉េ​រូ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ មេ​សា នៅ​ទីក្រុង​មេ​ដែល​លី​ន ភាគ​ពាយ័ព្យ​កូ​ឡុំ​ប៊ី ។

ក្រសួង​ការពារ​ប្រទេស​កូ​ឡុំ​ប៊ី​បញ្ជាក់​ថា តាមរ​កដោយ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល ហើយ​ចាត់ជា EL CHAPO GUZMAN អា​មេ​រិ​កឡា​ទី​ន​ថ្មី GALVEZ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​ក្នុង​ភោជនីយដ្ឋាន​មួយ​នៃ​ទីក្រុង​មេ​ដែល​លី​ន ។ EL CHAPO GUZMAN ជា​ស្តេច​គ្រឿងញៀន​ម៉ិចស៊ិក​ចាប់ខ្លួន​បាន​កាលពី​ខែមករា​កន្លង​មកនេះ ។

មាន​រហស្សនាម​ថា CARACOL (​ខ្យង​) GERSON GALVEZ ត្រូវ​បាន​តាម​រក​ចាប់ខ្លួន​ក្នុង​ប្រទេស​របស់​គេ​ពី​បទ​សម្លាប់​មនុស្ស ចូលរួម​ក្នុង​អង្គការ​ពួក​ឧក្រិដ្ឋជន និង​រត់ពន្ធ​គ្រឿងញៀន ។ អាជ្ញាធរ​ប៉េ​រូ​ប្រកាស​ផ្តល់​រង្វាន់​៥០០.០០០​សូល (១៣៣.០០០​អឺ​រ៉ូ​) ចំពោះ​ការ​ចាប់ខ្លួន​ជន​នេះ ។

ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក​ហ្ស​ង់ ម៉ា​នុយ​អែ​ល សាន់​តូ​ស តាម TWITTER បាន​សរសើរ​ប៉ូលិស​ជាតិ​ដែល​បាន​ចាប់ខ្លួន​ស្តេច​រត់ពន្ធ​គ្រឿងញៀន​សំខាន់​ម្នាក់​របស់​តំបន់ ៕