រថយន្ត​កាមរី​មួយ​គ្រឿង​ បើក​រេ​ចង្កូត​ក្រឡាប់​ចូល​ស្នាមភ្លោះ​​ ​របួសធ្ងន់​ម្នាក់

រថយន្ត​កាមរី​មួយ​គ្រឿង​ បើក​រេ​ចង្កូត​ក្រឡាប់​ចូល​ស្នាមភ្លោះ​​ ​របួសធ្ងន់​ម្នាក់



បន្ទាយមានជ័យ ​៖ ​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​រវាង​រថយន្ត​កាមរី​១​គ្រឿង ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A1963​ បើក​លើ​ដង​ផ្លូវជាតិ​លេខ​៥​ ក្នុង​ល្បឿន​​លឿន ​ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ស្នាមភ្លោះ ​ដែល​មាន​ទឹក ​បណ្ដាល​ឲ្យ​អ្នក​រួម​ដំណើរ​ប៊ិះ​ឈ្លក់​ទឹក​ស្លាប់​ក្នុង​រថយន្ត។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ទល់មុខ​ចំណត​រថយន្ត​ដឹក​អ្នកដំណើរ​សូ​ជី​ង ​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ជា​ ដា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​​ ​មាន​រថយន្ត​កាមរី​ ១​គ្រឿង​ បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​រថយន្ត​កាមរី​នោះ ​រេ​ចង្កូត​បើក​ធ្លាក់​ចូល​ប្រឡាយទឹក​ខាងត្បូង​ផ្លូវជាតិ​ ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​ប្រពន្ធ​ជិះ​ជាមួយ​សន្លប់​ដោយ​ឈ្លក់​ទឹក។ លោក​ជា​ដា​បាន​បញ្ជាក់​ទៀត​ថា​អ្នក​បើករថយន្ត​មាន​ឈ្មោះ​ឈឿន ណាក់​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​បឹង​វៀង ​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។ អ្នក​រួម​ដំណើរ​មាន​ឈ្មោះ​ផាត់ សុខ ​ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ ​ត្រូវជា​ប្រពន្ធ ​អ្នក​បើក​រថយន្ត​រង​របួស​សន្លប់​ដោយ​ឈ្លក់​ទឹក ​បន្តិចក្រោយមក​បាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់​ទើប​ដឹងខ្លួន​វិញ​ ​​​​​​ហើយ​ដឹក​តាម​រថយន្ត​​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ដី​ថ្មី​ដើម្បី​សង្គ្រោះ​ជីវិត។ ក្រោយពី​កើតហេតុ​​ ​នគរបាល​ចរាចរណ៍​បាន​ប្រគល់​រថយន្ត​ទៅ​ឲ្យ​ម្ចាស់​វិញ​ព្រោះ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឡើយ៕
រថយន្ត​កាមរី​មួយ​គ្រឿង​ បើក​រេ​ចង្កូត​ក្រឡាប់​ចូល​ស្នាមភ្លោះ​​ ​របួសធ្ងន់​ម្នាក់