ម៉ូតូ SZ បុក C125 ស្លាប់​និស្សិត​ម្នាក់​នៅ​ផ្លូវ​ដួង​ងៀប

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ ។

ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០១ ឧសភា ២០១៦ នៅ​ផ្លូវ​ដួង​ងៀប ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​យុវជន​ដែល​ស្លាប់​ឈ្មោះ បឿន រ៉ូ​ប៊ី​ន ជា​និស្សិត ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SZ ជិះ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​ C125 ដែល​ជិះ​គ្នា​២​នាក់ បណ្តាល​ឲ្យ​យុវជន​ដែល​ជិះ​ម៉ូតូ​ម៉ាក SZ ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ៕