កម្មករ​ម្នាក់​ចុះ​ក្នុង​អណ្តូងរ៉ែ ថប់ដង្ហើម​ស្លាប់

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ចុះ​ទៅ​ក្នុង​អណ្តូងរ៉ែ​ដែល​គ្មាន​ខ្យល់​អុក​ស៊ី​សែន បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​ភ្លាម​ៗ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ នៅ​ក្នុង​សិប្បកម្ម​រ៉ែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ដែល​ស្លាប់​ឈ្មោះ ប៉ែន ហេង អាយុ​៤៧​ឆ្នាំ ជា​កម្មករ​ជីក​រ៉ែ មានស្រុក​កំណើត​ក្នុងភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ៕