ទី​បំផុត​​​ U-KISS ត្រលប់​មក​វិញ​ហើយ​

ក្រុម​តារា​ចម្រៀង​ប្រុស​​កូរ៉េ​ខាង​ត្បូង U-KISS ​​ទី​​​បំផុត​​​ត្រលប់​ទៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​វិញ​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ All Kpop។

 

ទី​បំផុត​​​ U-KISS ត្រលប់​មក​វិញ​ហើយ​

ក្រុម​​​តារា​ចម្រៀង​​​ម្ចាស់​​បទ Round and Round ​បាន​អវត្តមាន​​ពី​​​​ប្រទេស​កូរ៉េ​​ខាង​ត្បូង​រយៈ​ពេល​យូរ​​ដោយ​សារ​ជាប់​រវល់​​​​​​សម្ដែង​​​សិល្បៈ​​នៅ​ប្រទេស​ជប៉ុន។ ទោះ​យ៉ាង​ណា​ក្ដី​ Fan ​កូរ៉េ​នឹង​រំភើប​រីក​រាយ​​ស្វាគមន៍​​​ក្រុម​សំណព្វ​​របស់​ពួក​គេ​​វិញ បន្ទាប់​​ពី​​មេ​ក្រុម​ U-KISS Soohyun បាន​បង្ហោះ​សារ​​​​ក្នុង​គណនី​ Twitter របស់​ខ្លួន​​ថា “វិល​ត្រឡប់​​​ទៅ​​កូរ៉េ​វិញ​​​​នៅ​ខែ​​​មិថុនា​ខាង​មុខ​នេះ “។

ទី​បំផុត​​​ U-KISS ត្រលប់​មក​វិញ​ហើយ​ ទី​បំផុត​​​ U-KISS ត្រលប់​មក​វិញ​ហើយ​
 

ក្រុម​ U-KISS ដែល​បង្កើត​ឡើង​​​​តាំង​ពី​​ឆ្នាំ​២០០៨​​ធ្លាប់​បាន​ជួប​បញ្ហា​មួយ​ចំនួន​ ដោយ​សារ​ការ​​ផ្លាស់​ប្ដូរ​​និង​ការ​រៀប​ការ​របស់​សមាជិក​ក្រុម។ ទោះ​ជា​យ៉ាង​ណា​ Fan ​ជា​ច្រើន​​នៅ​តែ​ស្វាគមន៍​​និង​​​​គាំ​ទ្រ​​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ៕

 

ទី​បំផុត​​​ U-KISS ត្រលប់​មក​វិញ​ហើយ​

ចុចអាន៖  អតីត​សមាជិក UKISS Dong Ho ចូល​រោង​ការ​ហើយ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ allkpop​​​​​​​​​​​​