លោក យុ​ត្ថា​រ៉ា ឆា​នី បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​កូនស្រី​ ​

6 Videos


នាពេលកន្លងទៅថ្មីៗនេះលោក យុត្ថារ៉ា ឆានី បានបង្ហោះរូបថតបីសន្លឹកបង្ហាញពីសកម្មភាព លោក ជាមួយ កូនស្រី ដ៏ស្រស់ ស្អាត មានភាពស្និទ្ធស្នាលជាមួយគ្នាព្រមទាំងធ្វើស្តាយបែប Cute Cute បង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុក ទទួលបានការគាំទ្រ និង សរសើរ ពីទស្សនិជនជាច្រើន ។

លោក យុ​ត្ថា​រ៉ា ឆា​នី បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​កូនស្រី​ ​

តារាសម្តែងប្រុស និង ជាពិធីករ លោក យុត្ថារ៉ា ឆានី បានបង្អួតសម្រស់ និងថតរូបស្តាយ Selfie Cute Cute ជាមួយកូនស្រីនៅក្នុងគណនីហ្វេសប៊ុករបស់លោក បង្ហាញថារូបលោកនិងកូនស្រីរបស់ លោក គឺមានសម្រស់ស្រស់ស្អាតម្យ៉ាងម្នាក់នោះទេ គឺរូបលោក Cute តាមបែបមនុស្សចាស់ និងកូនស្រី លោក Cute តាមបែបក្មេងស្រី ។

លោក យុត្ថារ៉ា ឆានី បានភ្ជាប់សារនៅក្នុងគណនីហ្វេសប៊ុកថា “ឃ្ជូតម្យ៉ាងម្នាក់ទេ គ្រាន់តែកូន Cute របៀបក្មេង ខ្ញុំឃ្ជូតរបៀបចាស់ ហាហា!” ។ ស្របពេលនោះផងដែរ អ្នកលេងសង្គមហ្វេសប៊ុក បានបញ្ចេញមតិខ្លះថា <<ស្អាតទាំងកូន ទាំងប៉ា>> <<មើលទៅបងប្រុសមានសុភមង្គលណាស់>> <<She is so beautiful just like Dady>> <<កូន Cute ព្រោះបានទទួលសែន Cute ពីលោកប៉ានិងណា>>។

លោក យុ​ត្ថា​រ៉ា ឆា​នី បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​កូនស្រី​ ​

គួររំលឹកថាកូនស្រីលោក យុត្ថារ៉ា ឆានី ពេលនេះមានអាយុ៩ឆ្នាំគឺជាកូនរបស់លោកជាមួយចន ច័ន្ទលក្ខិណាដែលបានរៀបការចាមួយគ្នាតាំងពីឆ្នា ១៩៩៩ រហូតដល់ឆ្នាំ ២០០៧ ទើបពួកគេមានកូនស្រីម្នាក់នេះតែគួរឲ្យស្តាយនៅថ្ងៃទី ២៨ វិច្ឆិកា ២០១៣ ដោយសារតែមានការបែកបាក់ទើបតុលាការសំរេច ចេញសាលក្រមលែងលះជាផ្លូវការឲ្យពួកគេដោយប្រគល់កូនទៅលោក យុត្ថារ៉ា ឆានី ជាអ្នកចិញ្ចឹមថែ រក្សា ។

លោក យុ​ត្ថា​រ៉ា ឆា​នី បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​កូនស្រី​ ​

ទោះយ៉ាងណាក៏គេឃើញថា ចនច័ន្ទ លក្ខិណា បើទោះមានគូស្នេហ៍ថ្មីក៏នាងនៅតែរួមចំណែក ជួយមើលឧបត្ថម្ភដល់កូននាងដែរ ៕ ដេវីត