តើ​រុស្សី​ពិត​ជា​រក​ឃើញ​ឯកសណ្ឋាន​ការពារ​គ្រោះ​ថ្នាក់​ពី​ការ​ផ្ទុះ​គ្រាប់​មីន​មែន​ឬ​ទេ​ ?

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលក្រោយបានឃើញវីដេអូមួយបានបង្ហាញពីនារីម្នាក់បានពាក់ឯកសណ្ឋានព៌ណសមួយដើរឆ្លងកាត់កន្លែងមួយដែលទំនងជាទីតាំងទាហានហ្វឹកហាត់ដែលពេលនាងដើរឆ្លងកាត់នោះវាមានការផ្ទុះបានកើតឡើងដែលគេអាចសន្និដ្ឋានថាទីនោះជាកន្លែងដែលគេកប់គ្រាប់មីន ។

តាមប្រភពមួយចំនួនបានបញ្ជាក់ថានារីម្នាក់នោះគឺជាទាហានមួយរូបរបស់រុស្សីហើយឯកសណ្ឋានដែលនាងពាក់ជាគឺឯកសណ្ឋានការពារគ្រោះថ្នាក់ពីការផ្ទុះគ្រាប់មីនរបស់ទាហានរុស្ស៊ីដែលទើបតែរកឃើញ ។ តែយ៉ាងណាពាក់ព័ន្ធនិងវីដេអូនេះមានមតិមួយចំនួនបានលើកឡើងថា នោះគ្រាន់ជាការសម្ដែងបន្លំភ្នែកព្រោះការឆ្លងកាត់រួចទើបមានគេបាញ់គ្រាប់ដើម្បីឲ្យផ្ទុះនៅកន្លែងនោះឬក៏ឆ្លងរួចទើបផ្ទុះដោយការបញ្ជាតេឡេជាដើម ។

តោះដើម្បីច្បាស់សូមទស្សនាដោយការពិចារណាទាំងអស់គ្នា ៖

សូមបញ្ជាក់ថាតាមប្រភពពី Yahoo News បានឲ្យដឹងថានេះជាឯកសណ្ឋានដែលបង្កើតឡើងដោយ Central Research Institute of Precision Machine Building for Russian Armed Forces តែយ៉ាងណាវាស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ខណៈប្រសិទ្ធភាពវាប៉ុណ្ណាគឺមិនទាន់ច្បាស់នៅឡើយទេ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • តើ​រុស្សី​ពិត​ជា​រក​ឃើញ​ឯកសណ្ឋាន​ការពារ​គ្រោះ​ថ្នាក់​ពី​ការ​ផ្ទុះ​គ្រាប់​មីន​មែន​ឬ​ទេ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:វីដេអូ
Tags: