ធី សុវណ្ណ​ថា ក្លាយជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម

រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា ដែល​គេ​ស្គាល់​ថា​ជា​យុវនារី​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​បម្រើ​នយោបាយ​និង​បច្ចុប្បន្ន​ជាដើម​បណ្តឹង​មួយ​រូប​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា បាន​ក្លាយជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​និង​បាន​បើក​សម្ពោធ​លើក​ស្លាក​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ស្ថិត​នៅ​ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើ​ងេ​ក ខណ្ឌដង្កោ នា​រសៀល​ថ្ងៃ​ទី​០១ ឧសភា ២០១៦ ។

បើ​តាម​កញ្ញា ធី សុវណ្ណ​ថា គោលបំណង​សំខាន់​ដែល​នាង​បើក​អង្គការ​ខាងលើ​នេះ គឺ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជា​ច្រើន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពិសេស​ជួយ​បង្ហាត់បង្រៀន​ជំនាញ​ផ្សេង​ៗ​ជូន​ដល់​កុមារ​កំព្រា​និង​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ។

ពិធី​សម្ពោធ​ទីស្នាក់ការ​អង្គការ​នេះ​ក៍​មានការ​ចូលរួម​ពី​តំណាង​អាជ្ញាធរ​ដែនដី និង តំណាង​អង្គការ​យុវជន​កិច្ចការ​សង្គម​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត​ជា​ច្រើន​រូប​ផង​ដែរ ៕