​វិធី​ងាយ​ៗ​ប៉ុន្មាន​នេះ​អាច​ជួយ​អោយ​អ្នក​ឈប់​ខ្ជិល និង​ ចាប់​ផ្តើម​ធ្វើ​ការងារ​សំខាន់​របស់​អ្នក​

ការពន្យារពេលជាឃាតករសម្លាប់ក្តីសុបិន្តដ៏សាហាវបំផុតរបស់អ្នក ហើយមានតែការយកឈ្នះវាបានទេទើបអ្នកអាចសម្រេចគោលដៅដែលអ្នកចង់បានយ៉ាងងាយស្រួល ។ ខាងក្រោមនេះជាគន្លឹះងាយៗ តែមានប្រសិទ្ធភាពបើសិនជាអ្នកអនុវត្តតាមនោះ ៖

១. អនុគ្រោះខ្លួនឯងជាមុន ៖

ត្រង់ចំណុចនេះ គឺ ជាការចាប់ផ្តើមនៃការយកឈ្នះការពន្យារពេល ព្រោះកន្លងមកយើងតែងតែខ្ជិលហើយមិនអាចសម្រេចនូវគោលបំណងដែលម្តងជា២ដងមិនមែនជាបញ្ហា តែនៅពេលដែលយូរទៅ អ្នកក៏ចាប់ផ្តើមមានអារម្មណ៍ថាអ្នកមិនអាចយកឈ្នះអារម្មណ៍ទាំងនោះបានទេ ហើយតែនិយាយថា”ខ្ញុំខ្ជិលណាស់” ។ ដូច្នេះចូរអនុគ្រោះខ្លួនឯង ព្រោះអ្នកណាក៏មិនអាចគ្រប់គ្រងពេលវេលាល្អភ្លាមៗនោះដែរ ចូរគិតថា វាគ្រាន់តែជាអតីតកាល ហើយត្រូវនិយាយថា “ខ្ញុំនឹងប្រឹងម្តងទៀត លើកមុនជាមេរៀន ហើយលទ្ធផលអនាគតគឺកំណត់តាមសកម្មភាពបច្ចុប្បន្នមិនមែនកំណត់តាមសកម្មភាពអតីតកាលនោះទេ ។

២.រៀបចំគម្រោងពីពេលយប់ឲ្យហើយ ៖

តាមការសិក្សាជាច្រើនបានឲ្យដឹងថា មនុស្សលោកយើងមានកម្លាំងដ៏ខ្លាំងមួយដែលយើងហៅថាWillPowerសម្រាប់ធ្វើការងារអ្វីផ្សេងៗបានយ៉ាងងាយស្រួល វាជាកម្លាំងដែលអាចយកឈ្នះការពន្យារពេលបាន តែកម្លាំងមួយក៏មានម៉ោងពេលផងដែរ ។

ដើម្បីយកឈ្នះភាពពន្យារពេលបានអ្នកត្រូវរៀបចំសកម្មភាពដែលអ្នកត្រូវធ្វើនៅពេលយប់ឲ្យហើយ លុះព្រឹកស្អែកចូរអ្នកធ្វើតាមការរៀបចំផែនការនោះ ដោយប្រើWillPowerលើសកម្មភាពដែលសំខាន់មុនគេបង្អស់ ។
ឧទាហរណ៍ ៖ willpower អ្នកនឹងមានខ្ពស់នៅពេលព្រឹក ដូចនេះបើសិនជាអ្នកមានគោលដៅចង់ហាត់ប្រាណឲ្យស្រកគីឡូ អ្នកគួរភ្ញាក់ឡើងធ្វើសកម្មភាពភ្លាម ព្រោះបើសិនជាអ្នកទុកដល់ពេលល្ងាចភាពខ្ជិលនឹងកើតឡើង ហើយអ្នកនឹងមិនធ្វើលំហាត់ប្រាណនោះទេ ហើយមួយថ្ងៃប្រាកដជាកន្លងផុតទៅទាំងមិនបានធ្វើកិច្ចការអ្វីជាដុំកំភួននោះឡើយ ។

៣.រៀននិយាយថាទេឲ្យបានច្រើន ៖

វាជាការសំខាន់ ដែលអ្នកត្រូវចេះពាក្យនេះ ព្រោះវាកំណត់នូវភាពធ្វើសកម្មភាពបានច្រើនរបស់អ្នក ។ ចូរកុំព្យាយាមធ្វើការឬទទួលការហៅទៅដើរលេងណាភ្លាមៗដែលប៉ះពាល់ដល់ការសម្រេចកិច្ចការងារអ្នក ដោយផ្អែកលើតារាងខាងក្រោម ៖

វាមាន៤ផ្នែក គឺ
ក.សំខាន់ និង បន្ទាន់ ៖ ធ្វើវាធ្វើភ្លាម
ខ.សំខាន់ តែមិនបន្ទាន់ ៖ សម្រេចចិត្តថាពេលណាអ្នកនឹងធ្វើវា
គ.បន្ទាន់ តែមិនសំខាន់ ៖ រុញវាទៅឲ្យអ្នកផ្សេងធ្វើឬទុកចោលទៅ
ឃ.មិនបន្ទាន់ ហើយមិនសំខាន់ ៖ ធ្វើវាពេលក្រោយ

ឧទាហរណ៍ ៖ បើសិនជាមានអ្នកណាម្នាក់ពឹងអ្នកឲ្យជួយការងារគេ ខណៈដែលអ្នកកំពុងតែធ្វើការងារអ្នកដែរនោះ តើអ្នកនឹងធ្វើយ៉ាងណា ? ចូរពិនិត្យភាពសំខាន់និងភាពបន្ទាន់របស់វា រួចបើមិនសំខាន់ទេ ចូរនិយាយថា ទេ ។

៤. ស្វែងរករឿងតែម្យ៉ាងគត់ ៖

បើទោះបីរៀងរាល់ថ្ងៃរៀងរាល់អាទិត្យយើងមានរឿងនិងសកម្មភាពជាច្រើនដើម្បីធ្វើក៏ពិតមែនតែមិនតែរឿងប៉ុន្មានយ៉ាងប៉ុណ្ណោះដែលមានឥទ្ធិពលចំពោះជីវិតនិងលទ្ធផលដែលយើងចង់បាន ។

ដូចមានក្នុងសៀវភៅ ONE Thing ដោយអ្នកនិពន្ធ Gary keller បាននិយាយថា ចូរអ្នកធ្វើតែកិច្ចការឬគោលដៅណាមួយដែលអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងចំពោះអ្នកកាន់តែមានភាពងាយស្រួល ឬ រឿងផ្សេងៗទៀតមិនមានភាពសំខាន់ ។

ឧទាហរណ៍ ៖ អ្នកមានគោលដៅចង់ក្លាយជាអ្នកលក់ដ៏កំពូលម្នាក់ក្នុងក្រុមហ៊ុន ដូច្នោះសកម្មភាពមួយដែលអាចឲ្យអ្នកជោគជ័យបាន គឺ បញ្ចប់ការលក់ឲ្យបានកាន់តែច្រើន ។ ពេលដែលអ្នកដឹងថា រឿងតែម្យ៉ាងដែលមានភាពសំខាន់នេះហើយ អ្នកនឹងមិនខ្វល់ចំពោះរឿងផ្សេងៗតូចតាចទៀតនោះទេ ហើយអ្នកក៏អាចញែកចេញពី ការរវល់ ទៅជា ការធ្វើកិច្ចការបានច្រើនផងដែរ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​វិធី​ងាយ​ៗ​ប៉ុន្មាន​នេះ​អាច​ជួយ​អោយ​អ្នក​ឈប់​ខ្ជិល និង​ ចាប់​ផ្តើម​ធ្វើ​ការងារ​សំខាន់​របស់​អ្នក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ជីវិតនិងសង្គម
Tags: