ឥ​ណ្ឌូនេ​ស៊ី​ហាម​ដាំ​ដើម​ដូងប្រេង​ក្រោយ​ភ្លើង​ឆេះ​ព្រៃ

រដ្ឋធានី​ហ្សា​កា​តា (​ព័ត៌មាន​អេ​អែ​ហ្វ​ភី​) ៖ ឥ​ណ្ឌូ​នេ​ស៊ី បាន​ជំរុញ​ឱ្យ​មានការ​ហាមឃាត់​ការ​ដាំ​ដើម​ដូងប្រេង​ថ្មី​ៗ​បន្ថែម​ទៀត បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំ​មុន ដែល​គេ​បន្ទោស​មួយ​ផ្នែក​ទៅ​លើ​ការ​ពង្រីក​ឧស្សាហកម្ម​នេះ  ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​ដំណាំ​ដូងប្រេង បាន​ព្រមាន​ថា ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​នា​ពេល​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

នៅ​ខែមេសា ឆ្នាំ​២០១៦ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ស្នើ​ឱ្យ​បញ្ឈប់​ការ​ផ្តល់​ដី​ថ្មី​សម្រាប់​ធ្វើ​ចំការ​ដូងប្រេង​នៅ​ក្នុង​ប្រទេស​ដែល​ផលិត​ប្រេង​បន្លែ​ដ៏​កំពូល​មួយ​នេះ​របស់​ពិភពលោក ។ ដូងប្រេង​គឺជា​វត្ថុធាតុដើម​ដ៏​​សំខាន់​សម្រាប់​ផលិត​ទំនិញ​ជា​ច្រើន​រាល់ថ្ងៃ​ ដូច​ជា ​នំ សាប៊ូ និង​គ្រឿងសំអាង​ជាដើម ។

ចំណែក​លោក ហឺ​រី ផឺ​ណូ​មូ​, អ្នក​វិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​ការ​ស្រាវជ្រាវ​ព្រៃឈើ​អន្តរជាតិ​បាន​ថ្លែង​ថា «​មូលហេតុ​ចម្បង​នៃ​ភ្លើង​ឆេះ​ព្រៃ​ គឺ​ការ​លោភលន់​»​។ «​ដរាបណា​មនុស្ស​ចង់បាន​លុយ​រហ័ស​, ព្រៃឈើ​នឹង​នៅ​តែ​ឆេះ​»៕