ខណៈ​នេះ ពលរដ្ឋ​ភ្នំពេញ​ឃើញ​គ្រាប់​ភ្លៀង​កក់ខែ​ជា​លើក​ដំបូង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ឧសភា ២០១៦​នេះ ភ្លៀង​កក់ខែ​បាន​ចាប់ផ្តើម​ធ្លាក់​ជា​លើក​ដំបូង​នៅ​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​។

មិន​ទាន់​មាន​សេចក្តីរាយការណ៍​ពី​រន្ទះ ឬ​ខ្យល់​កន្ត្រាក់​វាយប្រហារ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ គិត​ត្រឹម​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃអាទិត្យ​ដដែល​នេះ ៕