ភោជនីយដ្ឋាន​កម្ពុជា ព្យាយាម​យក​ពួក​បាណកជាតិ​ ឲ្យ​ក្លាយ​ជា​ម្ហូប​លំដាប់​ខ្ពស់

តាមការចេញផ្សាយ របស់បណ្ដាញសារព័ត៌មាន AJ+ បានបង្ហាញពី ការយកសត្វល្អិត មកច្នៃធ្វើជាម្ហូប កម្រិតខ្ពស់ តាមស្តង់ដារ នៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងភ្នំពេញ។ នេះស្ដែងឲ្យឃើញពីគំនិតថ្មីមួយទៀត របស់ម្ចាស់អាជីវកម្ម ក្នុងការទាក់ទាញអតិថិជន ដោយផ្លាស់ប្ដូរអាហារប្រភេទសត្វល្អិត បែបសាមញ្ញ ឲ្យក្លាយជាអាហារលំដាប់ High-Class ក្នុងតម្លៃដាច់ដោយឡែក។

អាពីង កណ្ដូប ខ្យាដំរី ចង្រិត និងសត្វល្អិតប្រភេទផ្សេងទៀត ត្រូវបានចម្អិនដោយយកចិត្តទុកដាក់ និងរៀបចំតុបតែង ដាក់ក្នុងចានប្រកបដោយសោភ័ណភាព សម្រាប់ដាក់បម្រើជូនភ្ញៀវ។ ហាងដែល AJ+ បានបង្ហាញ មានយីហោថា Bugs Cafe ដែលខាងក្រោមនេះ ជាវីដេអូផ្លូវការរបស់ AJ+ និយាយទាក់ទងពីដំណើរការ និងព័ត៌មានត្រួសៗ អំពីអាហារប្រភេទសត្វល្អិត ឬបាណកជាតិនេះ៖

ដោយ៖ NEA
ប្រភព៖ AJ+


  • ភោជនីយដ្ឋាន​កម្ពុជា ព្យាយាម​យក​ពួក​បាណកជាតិ​ ឲ្យ​ក្លាយ​ជា​ម្ហូប​លំដាប់​ខ្ពស់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/01  Category:ជីវិតនិងសង្គម
Tags: