ស្រី​ស្អាត បេ​ប៊ី និយាយ​ដូចជា​កំពុងតែ​កើតទុក្ខ​?

6 Videos

កាលពីពេលថ្មីៗនេះ តារាស្រីវ័យក្មេង រូបស្រស់គួរឲ្យស្រឡាញ់ បេប៊ី បានបង្ហោះនូវសារក្នុង បណ្ដាញសង្គមហ្វេសប៊ុករបស់នាង ដោយសរសេរយ៉ាងហូរហែ ហើយក្នុងអត្ថន័យដែលនាង សរសេរនោះទៀត ក៏សុទ្ធតែបង្ហាញពីការកើតទុក ច្រើនជាងការសប្បាយរីករាយ ពិសេសដូចជាចង់និយាយក្នុងការលើកទឹកចិត្តរបស់នាងខ្លួនឯង ។

ស្រី​ស្អាត បេ​ប៊ី និយាយ​ដូចជា​កំពុងតែ​កើតទុក្ខ​?

បើតាមការសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បេប៊ី បានសរសេរថា «មនុស្សកើតមកមានរូប គឺត្រូវមានទុក្ខ រៀនទទួលស្គាល់នូវអ្វីដែលបានកើតឡើងមកលើខ្លួនឯង ត្រូវដើរទៅមុខជំនះរាល់ ឧបសគ្គដែលមកក្បែរខ្លួនយើង នោះភាពជោគជ័យនឹងមានចំពោះខ្លួនយើងជានិច្ច…» ។ ការសរសេរបែបនេះរបស់ស្រីស្រស់ បេប៊ី ហាក់មិនដឹងចង់សំដៅអ្វីឲ្យច្បាស់ឡើយ ប៉ុន្តែមានសារ ក្នុងបណ្ដាញសង្គមមួយទៀតដែលនាងបានសរសេរ នៅប៉ុន្មានម៉ោងមុនការបង្ហោះសារខាងលើ នោះ គឺនាងចង់និយាយសំដៅដល់មនុស្សស្គាល់គ្នារាប់ឆ្នាំ តែដល់មានរឿងបន្ដិចបន្តួចក៏អន់ចិត្តរៀងខ្លួន ហើយលែងរាប់គ្នា ហើយអ្វីដែល បេប៊ី ចង់ឲ្យគេនោះដឹង គឺនាងចង់ឲ្យមានការ ចេះយល់អធ្យាស្រ័យគ្នា ពិសេសត្រូវដឹងថា មនុស្សយើងគ្មាននរណាម្នាក់មិនចេះមានកំហុសនោះ ទេ ។

ស្រី​ស្អាត បេ​ប៊ី និយាយ​ដូចជា​កំពុងតែ​កើតទុក្ខ​?

សូមបញ្ជាក់ថា តារាសម្ដែងស្រី និងជាពិធីការិនីតាមទូរទស្សន៍ បេប៊ី បច្ចុប្បន្ននេះ កំពុងតែមមាញឹក យ៉ាងខ្លាំងជាមួយនឹងការងារសិល្បៈរបស់នាង ពិសេសតួនាទីជាពិធីការិនីតាមទូរទស្សន៍ ដែលការងារនេះ បានធ្វើឲ្យនាងមានមនុស្សកាន់តែច្រើនបានស្គាល់នាង ហយើប្រជាប្រិយភាពរបស់នាង កាន់តែកើនឡើងតាមរយៈសមត្ថភាពរបស់នាងផងដែរ ៕ ខេមរា