អាវុធហត្ថ​រាជធានី​បង្ហាញ​ជា​សាធារណៈ​ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន

អាវុធហត្ថ​រាជធានី​បង្ហាញ​ជា​សាធារណៈ​ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន

ភ្នំពេញ​​ ៖ ​ក្រោយ​ពេល​រៀបចំ​ពិធី​បុណ្យ​សព​លោក​វរសេនីយ៍ត្រី​ ទៀន ករុណា ​ចប់​សព្វគ្រប់​ អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ទម្លាយ​ព័ត៌មាន​លម្អិត ​ស្តីពី​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ធំ​ជួញដូរ​គ្រឿងញៀន ​ព្រមទាំង​សាវតារ និង​សកម្មភាព​ជួញដូរ​របស់​ពួកវា​ដូច​ខាង​ក្រោម ​៖​

តាម​ការ​ចង្អុលបង្ហាញ​របស់​ឈ្មោះ​លី វីរៈ ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ចុះទៅ​បង្ក្រាប​សំបុក​មេខ្លោង​ធំ​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ​នៅ​ផ្លូវ​លេខ​៣៥១ ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ខណៈ​ពេល​ប្រតិបត្តិការ​ ជនល្មើស​បាន​បាញ់​ប្រហារ​មក​លើ​សមត្ថកិច្ច​អាវុធហត្ថ​ត្រូវរបួស​ម្នាក់​ ធ្វើ​ឲ្យ​មាន​ការ​បន្ថែម​កម្លាំង​អាវុធហត្ថ ​ និង​មាន​ការ​ចូលរួម​សហការ​ពី​កម្លាំង​នគរបាល ទៅ​ហ៊ុមព័ទ្ធ​កន្លែង​កើតហេតុ​ ដោយ​មាន​ការ​បាញ់​តបត​គ្នា ជាច្រើន​រយ​គ្រាប់ កក្រើក​រាជធានី​ភ្នំពេញ។ ជា​លទ្ធផល​បណ្ដាល​ឲ្យ​អាវុធហត្ថ​ម្នាក់ ​ដែល​របួស​ត្រូវ​បាន​ពលី​ពេល​ទៅដល់​មន្ទីរពេទ្យ និង​ងាប់​ជនល្មើស​ម្នាក់​នៅ​នឹង​កន្លែង ឃាត់ខ្លួន​ជនសង្ស័យ​សរុប​បាន​០៥​នាក់ ដកហូត​អាវុធ​ជនល្មើស​បាន​០៦​ដើម​(​អាវុធ​ខ្លី​០៥​ដើម អាវុធ​វែង​០១​ដើម​) រថយន្ត​០២​គ្រឿង ម៉ូតូ​០៤​គ្រឿង ជនល្មើស​បាន​ចាក់​បំផ្លាញ​ថ្នាំញៀន​ចោល ចូល​ទៅ​ក្នុង​បង្គន់ និង​ដុត​បំផ្លាញ​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

-ជនល្មើស​ដែល​ងាប់ មាន​ឈ្មោះថា លឹម តេង ឈ្មោះ​ដើម លឹម គឹម​តេង គឺជា​មេខ្លោង​ធំ ក្នុង​ការ​ជួញដូរ​គ្រឿង​ញៀន និង​ធ្លាប់​ជាប់គុក​រយៈពេល​១​ឆ្នាំ​ពី​បទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ចំណែក​០៥​នាក់​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​រួមមាន ១-​ឈ្មោះ លឹម កុក​ហ៊ុយ ហៅ​ប៉ា​ហ្គិ​ច ជា​ពូ​ថ្លៃ​របស់​មេខ្លោង​ធំ​ ដែល​ងាប់​, ២-​ឈ្មោះ ទី អៀង ជា​បងថ្លៃ​របស់​មេខ្លោង​ធំ​ដែល​ងាប់​, ៣-​ឈ្មោះ ស៊ុន ដា​រ៉ូ ហៅ​ឈិ​ត ជា​បក្ខពួក​, ៤-​ឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា ជា​បក្ខពួក​, ៥-​ឈ្មោះ លី វីរៈ ជា​បក្ខពួក​។ ក្រុម​ទាំង​អស់​នេះ មានមុខ​របរ​ជួញដូរ​គ្រឿងញៀន ក្រោម​រូប​ភាព​ធ្វើ​ទា​ខ្វៃ ដែល​មាន​យីហោ​ លី កុក​ហ៊ុយ ដើម្បី​បិទបាំង​របរ​ជួញដូរ​គ្រឿងញៀន​របស់​ខ្លួន។ តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច សន្និដ្ឋាន​ថា​ក្រុម​នេះ​អាច​មានការ​ចរាចរ​​គ្រឿងញៀន ពី​កន្លែង​១​ទៅ​កន្លែង​១ ​តាមរយៈ​ការ​លក់​គ្រឿងញៀន​ក្នុង​ទា​ខ្វៃ​ផងដែរ។
*អំពី​សាវតារ​របស់​មេខ្លោង​ធំ​ជួញដូរ​គ្រឿងញៀន លឹម គឹម​តេង គឺ​
-​មុន​ឆ្នាំ​២០០៧ ​ឈ្មោះ​លឹម គឹម​តេង គឺជា​កូនជឹង និង​ជា​មនុស្ស​ជំនិត របស់​មេខ្លោង​ផលិត និង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ឈ្មោះ ឡាំ ប៊ុន​ខេង (​បច្ចុប្បន្ន​ឡាំ ប៊ុន​ខេង បាន​និង​កំពុង​ជាប់​ក្នុង​ពន្ធនាគារ PJ ) ដោយ​ជាប់ចោទ​ពី​បទ​ផលិត និង​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវបាន​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​អ្នក​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៦ខែ​សីហា ​ឆ្នាំ​២០០៧​ និង​ចាប់​យក​បាន​វត្ថុ​តាង​ជាច្រើន​រួមមាន ម៉ាស៊ីន​ផលិត​គ្រឿងញៀន ព្រមទាំង​ថ្នាំញៀន សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន និង​វត្ថុ​តាង​ផ្សេងៗ​ជាច្រើន​ទៀត។ បន្ទាប់ពី ឡាំ ប៊ុន​ខេង ជាប់គុក​ទៅ គឺ​ឧក្រិដ្ឋជន លឹម គឹម​តេង ចាប់ផ្ដើម​ដើរ​តួនាទី​ជំនួស​ ឡាំ ប៊ុន​ខេង ម្តង​ ដោយ​ធ្វើការ​ជួញដូរ​ថ្នាំញៀន​យ៉ាង​ពេញបន្ទុក​រហូតដល់​ថ្ងៃ​ ដែល​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ចំការមន​ចាប់ខ្លួន បញ្ជូន​ទៅ​គុក​ព្រៃ​ស​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០​ ខែ​មេសា ឆ្នាំ​២០១៣ និង​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៤ បន្ទាប់ពី​អនុវត្ត​ទោស​បាន​មួយ​ឆ្នាំ។

-​ក្នុងអំឡុងពេល​ជាប់គុក ឧក្រិដ្ឋជន លឹម គឹម​តេង វា​មានការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អា​លាង ជនជាតិ​វៀតណាម ជា​ទណ្ឌិត​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃើញ​ថា ជា​ក្រុម​មេខ្លោង​ជាមួយ​ជនជាតិ​នីហ្សេរីយ៉ា ក្នុង​ការ​ចាត់ចែង​បញ្ជា​លក់​ទិញ​ថ្នាំញៀន​ពី​ក្នុង​ពន្ធនាគារ​មក​ខាងក្រៅ។ តាម​ចម្លើយ​របស់ លី វីរៈ ក៏​ធ្លាប់​ជាប់ពន្ធនាគារ ពី​បទ​ឆក់​ខ្សែក ដោយ​ឃុំខ្លួន នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​ឃុំខ្លួន​អាគារ​A4 ជាមួយ លឹម គឹម​តេង ហើយ​បាន​ស្គាល់គ្នា​។ លី វីរៈ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥។

– ក្រោយពេល​ចេញពី​ពន្ធនាគារ លី វីរៈ​បាន​ស្កាត់​ទៅ​ជួប ឧក្រិដ្ឋជន លឹម គឹម​តេង ដើម្បី​សុំ​ធ្វើការ​ជាមួយ​។ ឧក្រិដ្ឋជន លឹម គឹម​តេង បាន​បន្ត​មុខរបរ​ចាស់​របស់​ខ្លួន គឺ​ជួញដូរ​គ្រឿងញៀន​ដដែល ហើយ​ធ្វើ​រឹតតែ​ធំ​ជាង​មុន និង​ឆ្លាត​ជាង​មុន សូម្បីតែ​សំបុក​របស់​វា មាន​របង​បិទ​ជិត​កម្ពស់​ជិត​៤​ម៉ែត្រ ចិញ្ចឹម​ឆ្កែ​ប៊ែ​ក​សេ​ដាក់​ទ្រុង​នៅមុខ​ផ្ទះ​ក្រៅរបង ចាប់​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ផ្ទះ និង​យក​របរ​ខ្វៃ​ទា​លក់ បំភាន់​ភ្នែក​មហាជន​ក៏ដូចជា​សមត្ថកិច្ច តែ​ជាក់ស្តែង​ក្រុម​វា​ខ្វៃ​ទា ត្រឹមតែ​១០ ទៅ​១៤​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ៕