លោក Kerry ហៅបទឈប់បាញ់របស់សីុរីថាជា «អាទិភាពទី១» មុនកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ

លោក Kerry ហៅបទឈប់បាញ់របស់សីុរីថាជា «អាទិភាពទី១» មុនកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ពិភាក្សា​​ពី​ស្ថានភាព​ប្រទេស​ស៊ីរី។​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ពិភាក្សាពី​ស្ថានភាព​ប្រទេស​ស៊ីរី។​ ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្ស៉ិលម៉ិញ​ថា ​លោករដ្ឋ​មន្រ្តីការបរទេស Kerry ​នឹង​ពិភាក្សា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បន្ត​ដើម្បីបញ្ជាក់​ម្តងទៀត​នូវ​ការ​បញ្ឈប់​អរិភាព​នៅទូទាំង​ប្រទេសស៊ីរី។

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Kerry បាន​ទូរស័ព្ទ​មក​បេសកជន​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ស៊ីរី និង អ្នកសម្រប​សម្រួល​ការ​ចរចា​ស៊ីរី​រៀប​ចំ​ការ​ធ្វើ​ដំ​ណើរ​នេះ។

លោក Kirby អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយ​ថា ​«លោករដ្ឋ​មន្រ្តី ​បាន​សំដែង​នូវ​ក្តី​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ស្ថាន​ភាព​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​នៅ​ក្នុង​ទីក្រុង Aleppo ​ដែល​នៅ​ទី​នោះ​របប​របស់​ប្រធានា​ធិបតីបាសា ​អាល់ ​អាសាធបាន​បន្ត​ពង្រីក​ជម្លោះ​ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ជន​ស៊ី​វិល​ស្លូតត្រង់​ហើយ​នឹង​គណបក្ស​នានា​ដែលគោរ​ព​ដល់​ការ​បញ្ឈប់​អារិភាព ​មិនមែន​វាយ​ប្រហារ​លើ​ក្រុម Nusra ​ដូចដែល​របប​នោះ ​បាន​អះអាង​ទេ‍»។

«ការវាយ​ប្រហារ​បែបនេះ ​ជាការរំលោភ​ដោយ​ផ្ទាល់​ទៅ​លើ​ការ​បញ្ឈប់​អារិភាព​ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់‍»។

ការវាយ​ប្រហារ​តាម​អាកាស​ប្រហែល​៣០​ដង​ដោយ​យន្តហោះ​ចំបាំង​និង​ឧទ្ធម្ភាគចក្រ​រដ្ឋាភិបាល​ស៊ីរី ​បាន​ត្រូវ​ចំ​តំបន់​នានា​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ទីក្រុង Aleppo ​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​សៅរ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ក៏៥​នាក់​ដែរ។

យោងតាម​អង្គការ​សិទ្ធិ​មនុស្ស Syrian Observatory ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជន​ស៊ី​វិល​ជិត​២៥០​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្តក់​បាញ់​គ្រាប់​រ៉ុកកែត​ហើយ​នឹង​ការ​បាញ់​ពី​លើ​អាកាស​នៅ​ក្នុង​ទីក្រុងដណ្តើម​គ្នា​កាន់​កាប់​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី២២ ​ខែ​មេសា​មក។ ក្នុង​ចំណោមអ្នកដែលត្រូវបាន​សម្លាប់​ទាំង​នោះ ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៥០​នាក់នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ដែល​បាន​ទទួល​រង​ការវាយ​ប្រហារ​នេះ៕