រថយន្ត​​វីហ្គោ​​ ​បុក​ម៉ូតូ​ហុងដា ​​​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​ធ្ងន់

រថយន្ត​​វីហ្គោ​​ ​បុក​ម៉ូតូ​ហុងដា ​​​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​ធ្ងន់



ប៉ោយប៉ែត​ ៖ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​វីហ្គោ​​បើកបរ​ដោយ​ក្មេង​ទំនើង​ម្នាក់ ​បាន​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាលឲ្យ​រង​របួស​ធ្ងន់​២​នាក់​ក្នុង​នោះ​ស្ត្រី​ម្នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​នៅ​លើ​កំណាត់​ផ្លូវ​លំ​មួយ​ ស្ថិត​នៅ​ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

នៅ​កន្លែង​កើតហេតុ​ សាក្សី​អះអាង​ថា ​ម្ចាស់​រថយន្ត​វីហ្គោ​នោះ​ ជា​ក្មេង​ទំនើង ​ពេល​បុក​ជនរងគ្រោះ​រួច​ គេ​បាន​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ ​​ហើយ​បាន​គេច​ខ្លួន​បាត់​តែ​ម្ដង ​ឯ​ជនរងគ្រោះ​ត្រូវ​បាន​អ្នក​ស្រុក​ជួយ​យក​ទៅ​មន្ទីរពេទ្យ។ ក្រោយ​មក​ ខាង​ប៉ូលិស​បាន​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នា​ពេល​ខាងមុខនេះ៕
រថយន្ត​​វីហ្គោ​​ ​បុក​ម៉ូតូ​ហុងដា ​​​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​ធ្ងន់4 រថយន្ត​​វីហ្គោ​​ ​បុក​ម៉ូតូ​ហុងដា ​​​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​ធ្ងន់