មច្ចុរាជ​ផ្ដាច់​សង្ខារ​ ក្មេង​ស្រី​ពីរ​នាក់​ ​​​​​ក្រោយ​ពី​​រាវ​ខ្យង​ក្ដាម

ព្រៃវែង​ ៖ ​ក្មេង​ស្រី​២​នាក់​ បាន​ស្លាប់​បាត់​បង់ជីវិត​ និង​ម្នាក់​ទៀត​រួចផុត​ពី​ចង្កូម​មច្ចុរាជ​ ក្រោយ​ពេល​​​ពួកគេ​ដើរ​រក​ក្ដាមខ្ចង​ដើម្បី​ដោះស្រាយ​ជីវភាព​ ហើយ​ទៅ​លាង​ជើង​នៅ​មាត់​ស្រះ ​​​ក៏​បាក់​ដី​ច្រាំង​បណ្ដាល​ឲ្យ​លង់​​​ស្លាប់​តែ​ម្ដង។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង។

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយអន្ទរ ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​​ឈ្មោះ​ហាន គ​ន្ធា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ្រាំង​ ឃុំ​ពាន​រោង​ ស្រុក​ស្វាយ​​អន្ទរ និង ឈ្មោះ​អាន វណ្ណ​លីដា ​ភេទ​ស្រី អាយុ​១៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អន្ទរ​​ បាន​បបួល​គ្នា​ទៅ​ចាប់​កង្កែប​ ក្ដាម​ នៅ​វាលស្រែ ហើយ​ជើង​ប្រឡាក់​ដី ពួកគេ​ក៏​ចុះ​លាង​ជើង​នៅ​មាត់​ស្រះ ស្រាប់តែ​បាក់​ដី​នៅ​មាត់​ស្រះ​តែ​ម្ដង​​ ​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ទឹក​ស្រះ។ បន្ទាប់មក​ មិត្តភ័ក្ដិ ​ដែល​ទៅ​ជា​មួយ​ ឃើញ​ដូច្នេះ​ក៏​​​ចុះ​ជួយ​ តែ​មិន​អាច​ជួយ​បាន​ឡើយ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួត​​ពិនិត្យ ​កោសល្យវិច័យ​លើ​​​សព ​រួច​បញ្ជក់​ថា ​អ្នក​ទាំង​ពីរ​ពិតជា​បាន​លង់ទឹក​ បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់ ​ពិត​ប្រាកដ​​មែន។

បច្ចុប្បន្ន​សព​ក្មេង​ស្រី​ទាំង​២​នាក់ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕