បាត់​ខ្លួន​៤​ថ្ងៃ ​​​ប្រទះ​ឃើញ​​​សព​នៅ​ក្នុង​ព្រៃ

បាត់​ខ្លួន​៤​ថ្ងៃ ​​​ប្រទះ​ឃើញ​​​សព​នៅ​ក្នុង​ព្រៃ

ឧត្តរមានជ័យ ​៖​​ សព​បុរស​ម្នាក់​ត្រូវ​បាន​ក្មេង​ប្រុស​ដើរ​បាញ់​សត្វ ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​សភាព​ហើម​ស្អុយ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ក្នុង​ព្រៃ​​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ខាងក្រោយ​ភូមិ​បាក់​អន្លូង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​​ឧត្តរមានជ័យ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ប្រទះ​ឃើញ​​​សព​ភ្លាម​ ក្មេង​ប្រុស​ក៏​បាន​រត់​ទៅ​ ប្រាប់​ឪពុក​ម្ដាយ ​​រួម​នឹង​​​អ្នកភូមិ​ឲ្យ​មក​មើល​ ​ព្រម​ទាំង​រាយការណ៍​ជូន​អាជ្ញាធរ ​និង​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ផង​ដែរ។ ក្រោយ​ពេល​ទទួល​​​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី លី ដា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ​និង​ទាហាន​សឹក​រង​ស្រុក​ បាន​ចុះទៅ​មើល​ និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ។

តាម​ការ​ឲ្យ​​​ដឹង​ពី​លោក​វរសេនីយ៍ត្រី លី ដា​រិ​ទ្ធ ​មេបញ្ជាការ​​អាវុធហត្ថ​ស្រុក​ និង​លោក​សន សារ៉េត មេបញ្ជាការ​រង​វរៈ​៤១២​នៃ​កងពលតូច​លេខ​៤១ ​បាន​ឲ្យ​ដឹង​ថា ​​សព​ខាង​លើ​ឈ្មោះ​ ស៊ុយ ញ៉ាញ់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ទាហាន​នៅ​វរៈ​សេនា​តូច​៤១២​នៃ​កងពល​លេខ​៤១ ​និង​មាន​ទីលំនៅ​ភូមិ​ទួល​ចរន្ត ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ​​​​​បាន​បាត់​ខ្លួន​៤​ថ្ងៃ​ហើយ។

តាម​ការ​សន្និដ្ឋាន​របស់​លោក​វរសេនីយ៍ត្រី លី ដា​រិ​ទ្ធ ​មេបញ្ជាការ​​អាវុធហត្ថ​ស្រុក​ និង​មេបញ្ជាការ​វរៈ​ បាន​ឲ្យ​ដឹង​ថា ​​សព​ខាងលើ​កាល​នៅ​រស់​តែងតែ​ផឹក​ស្រា​ជាប្រចាំ ​និង​តែងតែ​ដើរ​វង្វេងផ្លូវ ទើប​ថ្ងៃ​បាត់​ខ្លួន​​នោះ ​សង្ស័យថា ស្រវឹង​ ហើយ​ដើរ​វង្វេងផ្លូវ​ទៀត​ ទើប​នាំគ្នា ​ដើរ​រក តែ​រក​មិន​ឃើញ។

លោក​វរសេនីយ៍ត្រី លី ដា​រិ​ទ្ធ​បាន​បន្ត​ទៀត​ថា បន្ទាប់ពី​ប្រទះ​ឃើញ​​​សព​នោះ​ កងរាជអាវុធហត្ថ​ស្រុក បាន​ប្រគល់​ឲ្យ​មេបញ្ជាការ​វរៈ​៤១២ ដើម្បី​​​ចាត់ចែង​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។

លោក​វរសេនីយ៍ត្រី លី ដា​រិ​ទ្ធ ​បាន​បញ្ជាក់​ថា ​​សព​បាន​លែងលះ​ប្រពន្ធ​ជាង​១​ខែ​ហើយ និង​ជា​យោធា ​ឋានៈ​ពលបាលឯក​នៃ​កងពល​លេខ​៤១ វរៈ​៤១២ គ គាំទ្រ​ឈរ​ជើង​នៅ​ភូមិ​ស្រែរល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ៕