ជំងឺមហារីក​ក្រពេញប្រូ​ស្តាត អាច​នឹង​មាន​អាការៈ​ទាំងនេះ​

ជំងឺមហារីក​ក្រពេញប្រូ​ស្តាត អាច​នឹង​មាន​អាការៈ​ទាំងនេះ​

​ការបញ្ជាក់​អំពី ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ប្រហែលជា​មិន​អាច​ដឹង​ភ្លាមៗ​នោះទេ​។ បុរស​ដែល​មាន​ជំងឺមហារីក​ប្រភេទ​នេះ ច្រើន​តែ​សម្គាល​ឃើញ មាន​អាការៈ​ជាច្រើន នៅពេល​ជំងឺ​នេះ កាន់តែ​វិវត្ត​ទៅមុខទៀត​។

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី អាការៈ​មួយចំនួន ដែល​អាច​គិត​ថា អ្នក​កំពុងតែ​មាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តហើយ​។
•​    ​ពិបាក​នោម និង​ពេលខ្លះ​អស់កម្លាំង​តែម្តង​ក្នុងពេល​ឈរ​នោម​
•​    ​ត្រូវការ​នោម​ញឹកញាប់ ជាពិសេស ពាក់​កណ្តាលយប់​
•​    ​ពិបាក​ចាប់ផ្តើម​នោម ឬ​នោម​មិន​ចេញ​តែម្តង​
•​    ​កម្លាំង​លំហូរ​ទឹកនោម ដូចជា​ចុះខ្សោយ​
•​    ​មាន​អារម្មណ៍​ក្រហាយៗ​ពេល​នោម​
•​    ​ឈាម​ក្នុង​ទឹកនោម​
•​    ​ឈាម​ក្នុង​ទឹកកាម​
•​    ​ពិបាក​បាញ់​ទឹកកាម​
•​    ​ឈឺចាប់​ពេញ​ខ្លួន ជាពិសេស​ចង្កេះ សន្លាក់​ត្រគាក ឬ​ភ្លៅ​
•​    ​មាន​សម្ពាធ​ក្នុង​តំបន់​អាង​ត្រគាក​
•​    ​ឈឺ​ក្នុង​ឆ្អឹង​
•​    ​លិង្គ​មិន​ឡើង​រឹង​។​

​ដូច្នេះ បើសិន​ជា​អ្នក​សម្គាល់​ឃើញ អាកា​រៈណា​មួយ ដូច​បាន​រៀបរាប់​ខាងលើ ដែល​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អ្នក​បារម្ភ​នោះ អ្នក​គួរតែ​ទៅ​ពិគ្រោះ ជាមួយ​អ្នកជំនាញ​ខាង​តម្រងនោម ដើម្បី​វាយតម្លៃ​ទៅលើ​មូលហេតុ​របស់​វា​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។