Leicester ចាំ​អ៊ុត Spurs យប់​នេះ​ដើម្បី​លើក​ពាន ក្រោយ​ស្មើ Man Utd

Leicester City នៅ​មិន​ទាន់​អាច​លើក​ពាន​ជា​ស្វ័យប្រវត្តិ​បាន​នៅ​ឡើយ​បន្ទាប់​ពី​ធ្វើ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ជាមួយ​ម្ចាស់​ផ្ទះ Manchester United ។

 

Leicester ចាំ​អ៊ុត Spurs យប់​នេះ​ដើម្បី​លើក​ពាន ក្រោយ​ស្មើ Man Utd

 

 

បើ​សិន​ជា​អាច​ឈ្នះ United នៅ​ទឹកដី Old Trafford កាល​ពី​យប់​មិញ​មាន​ន័យ​ថា​ក្រុម​កំពូល​តារាង Premier League នឹង​អាច​លើក​ពាន​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​មុន​ចប់​រដូវ​កាល​ទោះ​បី​ជា​ការ​ប្រកួត​សល់​២​សប្ដាហ៍ ទៀត ក៏​ដោយ។ យ៉ាង​ណា​ក៏ដោយ​យប់​នេះ​បើ​សិន​ជា Chelsea យក​ឈ្នះ Spurs បាន​នោះ Leicester City ក៏​នៅ​តែ​មាន​ឱកាស​លើក​ពាន​ដដែល បន្ទាប់​ពី​នាំ​មុខ Spurs រហូត​៨​ពិន្ទុ​ខណៈ​ការ​ប្រកួត​សល់​២ដង​ទៀត ប៉ុណ្ណោះ​។

 

 

ស្ថិត​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង ៧៥០០០នាក់ ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ ៨​នាទី​ខ្សែបម្រើ​ប្រយុទ្ធ Martial ស៊ុត​១​គ្រាប់​ឲ្យ United បាន​មុន ប៉ុន្តែ​រំលង​បាន​៩នាទី ពោល​គឺ​នាទី ១៧ ខ្សែ​ការពារ Wes Morgan តាម​ស្មើ​បាន​វិញ ១-១។ លទ្ធផល​នេះ​មិន​មាន​ការ​ប្រែប្រួល​ទេ​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​២​ស្មើ​គ្នា ១-១។

 

 

គូ​ផ្សេង​ទៀត៖ Swansea 3-1 Liverpool, Southampton 4-2 Man City៕

 

Leicester ចាំ​អ៊ុត Spurs យប់​នេះ​ដើម្បី​លើក​ពាន ក្រោយ​ស្មើ Man Utd

 

Leicester ចាំ​អ៊ុត Spurs យប់​នេះ​ដើម្បី​លើក​ពាន ក្រោយ​ស្មើ Man Utd

 

Leicester ចាំ​អ៊ុត Spurs យប់​នេះ​ដើម្បី​លើក​ពាន ក្រោយ​ស្មើ Man Utd

 

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ BBC