៥ ចំណុច​គិត​ឱ្យ​ច្បាស់​មុន​រៀបការ​

6 Videos


ពេលសិក្សាឈ្វេងយល់ចិត្តបានមួយរយៈទើបរៀបការគឺជាគោលដៅបន្ទាប់នៃសម្ពន្ធភាពហើយវាមិនមែនជារឿងងាយទេដែលត្រូវសម្រេចចិត្តព្រោះត្រូវគិតផងថាក្រោយពេលរៀបការរួចអ្នកនឹងត្រូវជួបប្រទះនូវការប្រែប្រួលជាច្រើនក្នុងជីវិត។ដូចនេះមុននឹងសម្រេចចិត្តយល់ព្រមរៀបការត្រូវគិតពីចំណុចមួយចំនួនដូចជា ៖

៥ ចំណុច​គិត​ឱ្យ​ច្បាស់​មុន​រៀបការ​

-ពិនិត្យក្តីសង្ឃឹមរបស់ខ្លួនឯង
អ្នកទាំងពីរមានតម្រូវការដែលត្រូវប្រើជីវិតគូរួមគ្នាពិតមែន ។ ប៉ុន្តែនោះមិនមានន័យថាអ្នកនិងគេមានក្តីសង្ឃឹមទៅតាមទិសដៅតែមួយឡើយ ។ ឧទាហរណ៍ពេលរៀបការរួចអ្នកចង់បានកូនភ្លាមៗក្នុងខណៈដែលដៃគូអ្នកនៅមិនទាន់ចង់បាន ។ គ្រាន់តែទស្សនគតិដែលខុសគ្នាក្នុងរឿងតូចតាចទាំងនេះក៏អាចជះឥទ្ធិពលដល់សម្ពន្ធភាពជីវិតគូរបស់អ្នកបានប្រសិនមិនមានការយល់ព្រមជជែកគ្នាជាមុន ។

-ត្រៀមផ្លាស់ប្តូរខ្លួនឯង

មុននឹងសម្រេចចិត្តប្រើជីវិតរួមគ្នាសាកល្បងសួរខ្លួនឯងសិនថា អ្នកអាចទទួលស្គាល់ការប្រែប្រួលដែលកើតឡើងក្រោយពីនេះបានច្រើន កម្រិតណា ? ព្រោះអ្នកអាចត្រូវផ្លាស់ប្តូរកន្លែងធ្វើការនិងមិត្តភក្តិ ។ កុំប្រញាប់សម្រេចចិត្តភ្លាមៗ ព្រោះបើសម្របខ្លួនមិនបានអ្នកអាចត្រូវលង់ជាមួយអារម្មណ៍នោះរយៈពេលយូរ ។

-មានសម្ពន្ធភាពដ៏ល្អជាមួយក្រុមគ្រួសារគេ

អ្នកត្រូវដឹងថា ទោះគូជីវិតរបស់អ្នកមានអាយុច្រើនប៉ុនណាប៉ុន្តែសម្ពន្ធភាពរវាងម្តាយកូនរបស់ស្វាមីមិនមានថ្ងៃដាច់ពីគ្នាឡើយ ។ នៅពេលសម្រេចចិត្តរៀបការជាមួយគេអ្នកត្រូវថែរក្សាសម្ពន្ធភាពនេះដូចគ្នាដើម្បីកុំឲ្យជីវិតពិបាកចិត្តក្នុងឋានៈជាអាជ្ញាកណ្តាលឬប្រសិនដឹងថាម្តាយរបស់គេជាមនុស្សមាននិស្ស័យបង្គាប់បញ្ជាអ្នកនោះត្រូវមានវិធីដោះស្រាយយ៉ាងសុភាពបំផុត ។

-សិក្សាអារម្មណ៍ភាគីម្ខាងទៀត

ពិតប្រាកដណាស់ថាគូជីវិតតែងមានបញ្ហាប៉ះទង្គិចជារឿងធម្មតា ។ ប៉ុន្តែអ្នកអាចកែប្រែវិបត្តិឲ្យក្លាយជាឱកាសបាន ។ពេលណាអ្នកឈ្លោះគ្នាសាកល្បងសង្កេតលក្ខណៈនៃការបង្ហាញអារម្មណ៍របស់គេទៅមើលថាអាចឈានដល់ការប្រើកម្លាំងបាយជាមួយអ្នកឬអត់ ? ប្រសិនគេទំនងជាប្រើហិង្សាដាក់អ្នកមុននឹងយល់ព្រមរៀបការអ្នកត្រូវគិតឲ្យច្បាស់ម្តងទៀត ។

-សាកសួរពីស្ថានភាពប្រាក់កាស

ការរៀបផែនការផ្នកប្រាក់កាសចាត់ទុកជារឿងសំខាន់នៃការប្រើជីវិតគូ ព្រោះអ្នកត្រូវគិតពីចំណូលចំណាយឲ្យល្អិតល្អន់ ។ វិធីដែលល្អមុនរៀបការអ្នកគួរតែជជែកគ្នាថាម្នាក់ៗមានស្ថានភាពប្រាក់កាសបែបបណា ? ដើម្បីការពារទុកជាមុននូវវិបត្តិផ្នែកប្រាក់កាសដែលអាចកើតឡើង ។ ក្រោយពីនោះសឹកដាក់ផែនការអនាគិតផ្នែកប្រាក់កាសរួមគ្នា ៕