កូនប្រុស​ជា​ទាហាន​ថ្នាក់ឧត្តម​សេនីយ៍​របស់​ផ្កាយ​៤​ ទៀ​ បាញ់​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ឪពុក​ កុំ​ឲ្យ​ចាញ់​បុរស​ខ្លាំង​

​មិន​ខុស​ពី​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បម្រើ​ការ​ក្នុង​ស្ថាប័ន​ជាតិ​នោះ​ទេ​ គឺ​កូនប្រុស​ដែល​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ថ្នាក់ឧត្តម​សេនីយ៍​ របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ជំនួយការ​ឪពុក​ផ្ទាល់​ហូរហែ​ ដើម្បី​កុំ​ឲ្យ​ចាញ់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​តែងតាំង​កូនប្រុស​បង្កើត​ម្នាក់​ដែល​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ ឲ្យ​ធ្វើ​ជា​នាយករង​ខុទ្ទកាល័យ​របស់​ខ្លួន​ជា​ឪពុក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ។​

​លោក​ឧត្តមសេនីយ៍​ ទៀ​ ទី​ហា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១៩៨៦៤​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ដែល​ជា​ឪពុក​របស់​ខ្លួន​មាន​ឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៦/២៨៦​ ចុះ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​លោក​ ទៀ​ ទី​ហា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១៩៨៦៤​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១១/៣៧៣​ ចុះ​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១១​ ។​

​ដោយឡែក​ លោក​ឧត្តមសេនីយ៍​ ទៀ​ សុ​រៈ​ឆ័​យ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៦២៧​ ជា​នាយការិយាល័យ​សេនានុព័ន្ធ​យោធា​អម​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ ក៏​ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​ឯកឧត្តម​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផង​ដែរ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២៦៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​លោក​ ទៀ​ សុ​រៈ​ឆ័​យ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៦២៧​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៨១១​ ចុះ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១១​ ។​

​អនុលោម​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៣៧​សសរ​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​កំណត់​របៀបរបប​ការងារ​ និង​ការ​បែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ និង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៣២​សសរ​ ចុះ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​កែសម្រួល​របៀបរបប​ការងារ​ និង​ការ​បែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ដែល​បាន​កំណត់​តម្រូវ​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ៗ​មាន​ទីប្រឹក្សា​ចំនួន​៤​នាក់​ (​ក្នុង​នោះ​២​នាក់​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​២​នាក់​មាន​ឋានៈ​ស្មើ​អនុរ​ដ្ឋេ​ល​ខា​ធិ​ការ​)​ និង​ជំនួយការ​ចំនួន​៥​នាក់​(​ក្នុង​នោះ​ម្នាក់​មាន​ឋានៈ​ស្មើ​អគ្គនាយក​,​ ២​នាក់​មាន​ឋានៈ​ស្មើ​អគ្គនាយករង​ និង​២​នាក់​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​)​ គឺ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​រំលោភ​បំពាន​លើ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ហើយ​ ដ្បិត​គិត​ត្រឹម​ពាក់កណ្តាល​ខែមីនា​ ឆ្នាំ​២០១៦​ ឯកឧត្តម​ ទៀ​ បាញ់​ មាន​ទីប្រឹក្សា​ចំនួន​៥​នាក់​(​ក្នុង​នោះ​២​នាក់​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​៣​នាក់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​ និង​ជំនួយការ​ចំនួន​៩​នាក់​ (​ក្នុង​នោះ​៣​នាក់​មាន​ឋានៈ​ស្មើ​អគ្គនាយក​,​ ២​នាក់​មាន​ឋានៈ​ស្មើ​អគ្គនាយករង​ និង​៤​នាក់​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​)​ ។​ មាន​ន័យ​ថា​ ឯកឧត្តម​ផ្កាយ​៤​ ទៀ​ បាញ់​ រំលោភ​សម្តេច​ផ្កាយ​៥​ផុត​លេខ​ ហ៊ុន​ សែន​ ហើយ​សម្តេច​ផ្កាយ​៥​ផុត​លេខ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ក៏​ស្ម័គ្រ​ឲ្យ​ឯកឧត្តម​ផ្កាយ​៤​ ទៀ​ បាញ់​ រំលោភ​បាន​សម្រេច​(Sic!)​ ៕​

កូនប្រុស​ជា​ទាហាន​ថ្នាក់ឧត្តម​សេនីយ៍​របស់​ផ្កាយ​៤​ ទៀ​ បាញ់​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ឪពុក​ កុំ​ឲ្យ​ចាញ់​បុរស​ខ្លាំង​កូនប្រុស​ជា​ទាហាន​ថ្នាក់ឧត្តម​សេនីយ៍​របស់​ផ្កាយ​៤​ ទៀ​ បាញ់​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ឪពុក​ កុំ​ឲ្យ​ចាញ់​បុរស​ខ្លាំង​កូនប្រុស​ជា​ទាហាន​ថ្នាក់ឧត្តម​សេនីយ៍​របស់​ផ្កាយ​៤​ ទៀ​ បាញ់​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ឪពុក​ កុំ​ឲ្យ​ចាញ់​បុរស​ខ្លាំង​

Related