ភាព​មិន​ប្រក្រតី​នៃ​ការ​លុប​ដីកា​​រក្សា​ការពារ​របស់​លោក​ចៅក្រម ហេង សុខ​ណា​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ

ភាព​មិន​ប្រក្រតី​នៃ​ការ​លុប​ដីកា​​រក្សា​ការពារ​របស់​លោក​ចៅក្រម ហេង សុខ​ណា​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ

ភ្នំពេញ​ ៖​ វា​ជា​រឿង ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅពេល ដែល​លោក ហេង សុខ​ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រគល់​ចលនវត្ថុ ដែល​បាន​រឹបអូស​ដើម្បី​ធានា​បំណុល យកទៅ​ប្រគល់​ឲ្យ​កូនបំណុល​វិញ​ស្ងាត់ៗ ដោយ​ពុំបាន​ជូនដំណឹង​អ្វី​សោះ​ទៅដល់​ដើមបណ្ដឹង (​ម្ចាស់បំណុល​) និង​មេធាវី​តំណាង​ដោយ​អាណត្តិ​នោះ។

ដោយយោង​ទៅលើ​ដីកា​សម្រេច​រក្សា ការពារ​លេខ​១៣៣​ចុះ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ និង​កំណត់ហេតុ​អនុវត្ត​ដីកា​សម្រេច​រក្សា ការពារ​ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ របស់លោក​ចៅក្រម ហេង សុខ​ណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ខ្លឹមសារ​នៃ​ការអនុវត្ត​ដីកា​រក្សា​ការពារ​នេះ គឺ​ដើម្បី​រឹប អូស​ជា​បណ្ដោះអាសន្ន​នូវ​រថយន្ត​ម៉ាក រ៉េ​ន​រ៉ូ​វែ ពណ៌​ស ឆ្នាំ​២០១៥ មួយគ្រឿង ស្លាក​លេខ ២AF-៦៦៦៦ ពី​ម្ចាស់​ឈ្មោះ អ៊ឹង សុ​ទ្ធី ដើម្បី​យកមក​រក្សាទុក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កម្មសិទ្ធិករ​ក៏បាន​ឯកភាព​ដោយបាន​ផ្តិត​ម្រាមដៃ​យល់ព្រម​ឲ្យ​អនុវត្ត​ផងដែរ​។ ប៉ុន្តែ​នៅ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ លោក​ចៅក្រម ហេង សុខ​ណា បានចេញ​សេចក្ដីសម្រេច មួយទៀត​ចំពោះ​ការតវ៉ា​របស់​កូនបំណុល​លើដី​កាស​ម្រេច​រក្សា​ការពារ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ មានការ​អនុវត្ត​ដីកា​នេះ ដោយ​បាន​ប្រគល់​រថយន្ត​ដូច​ភិនភាគ​ខាងលើ​ឲ្យ​ទៅ​ឈ្មោះ អ៊ឹង សុ​ទ្ធី វិញ​។ ការប្រគល់​នេះ​គឺ​វា​មាន​ភាព​មិនប្រក្រតី​ខ្លាំងណាស់ បើ​យោងទៅលើ​កំណត់ ហេតុ​ស្តីពី​ការអនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ ចុះ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ ឈ្មោះ​អ៊ឹង សុ​ទ្ធី​ដែលជា​ម្ចាស់​រថយន្ត​នោះបាន​យល់ព្រម​ឲ្យ​តុលាការ​អនុវត្ត​ដីកា​នេះ​ក្នុងពេលនោះ​ផងដែរ​។ ដូច្នេះ​សបញ្ជាក់​ឲ្យ ឃើញថា​ឈ្មោះ អ៊ឹង សុ​ទ្ធី ពិតជា​កម្មសិទ្ធិករ​ប្រាកដ​មែន​។ ហើយ​អ្វីដែល ធ្វើ​ឲ្យ​ម្ចាស់បំណុល និង​មេធាវី​របស់​ម្ចាស់បំណុល​កាន់​ឆ្ងល់​ថែមទៀត​នោះ​គឺ តើ​ហេតុអ្វី​បានជា លោក​ចៅក្រម ហេង សុខ​ណា មិនបាន​ជូនដំណឹង​នេះ​មក​ឲ្យ​ម្ចាស់បំណុល​បាន​ដឹងផង​?

អ្វីដែល​ជាការ​កត់សម្គាល់​ទៀត​នោះ​គឺថា ទី​១. នៅពេល​ចេញ​ដីកា​រក្សា​ការពារ​ទៅលើ​ទ្រព្យ នេះហើយ ភាគី​ម្ចាស់បំណុល​បានស្នើ​ទៅ​លោក​ចៅក្រម ដើម្បី​ជួយ​យក​លិខិត​ទប់ ស្កាត់​នេះ​បញ្ជូន ទៅ​ក្រសួង​សា ធា​រណការ​ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​នីតិវិធី​ច្បាប់ និង​កុំ​ឲ្យ​ជននេះ​ឃុបឃិត គ្នា​ឆ្លៀតឱកាស​ណាមួយ ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​ម្ចាស់បំណុល ប៉ុន្តែ​ជាក់ស្ដែង​ចៅក្រម ក៏ដូចជា​ក្រឡាបញ្ជី​មិនបាន​យកចិត្តទុកដាក់​ក្នុង​ចំណាត់ការ​នៃ​នីតិវិធី​នេះឡើយ​។ ទី​២.​តើ​លោក ចៅក្រម ហេង សុខ​ណា បាន​ពិនិត្យ​ទៅលើ​អង្គហេតុ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ហើយ​ឬ​នៅ​ថា​ជននេះ និង​ជាមួយ​ជន​ដទៃទៀត ជា​ជន​ឃុបឃិត​គ្នា​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២០៤ ង ដ​.​រ​។ បើ​យោងទៅលើ ដីកា​សម្រេច លើ​ពាក្យសុំ​តវ៉ា​ដីកា​សម្រេច​រក្សា​ការពារ ដែល​លោក​ចៅក្រម​បានសម្រេច គឺ​លោក​ឈរលើ​មូលដ្ឋាន ដែល​បាន​អះអាង​ដោយ​កូនបំណុល​តែ​ម្នាក់​គត់​ថា រថយន្ត​នេះ មិនមែន ជា​កម្មសិទ្ធិ​របស់ខ្លួន​ទេ គឺ​គេ​បាន​លក់​ទៅ​ឲ្យ​តតិយជន​ផ្សេង ទៀត​បាត់​ហើយ ដោយយោង លើ​កិច្ចសន្យា​ទិញ​លក់ និង​ប័ណ្ណកម្មសិទ្ធិ​យានយន្ត ដែល​ឯកសារ​ទាំងនេះ ធ្វើឡើង​ដោយ​មិន​ប្រក្រតី​។ ទោះជា​យ៉ាងនេះ​ក្តី លោក​ចៅក្រម ហេង សុខ​ណា គប្បី​ពិចារណា​ឲ្យ​បានច្បាស់លាស់​តាមរយៈ​ការស្វែងយល់​ពី​អង្គហេតុ និង​ភស្តុតាង ដែល​បាន ដាក់ជូន​។ ចំពោះ​រថយន្ត​នេះ​គឺមាន​ភាពស្មុគស្មាញ ព្រោះថា ឈ្មោះ អ៊ឹង សុ​ទ្ធី នេះ​បាន​យក រថយន្ត​មក​បញ្ចាំ​ជាមួយ​ឈ្មោះ យស សុ​វណ្ណៈ រួចហើយ​តាំងពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៥ មកម្ល៉េះ​។ ចំពោះ​ប្រាក់​ដែល​ប្រគល់​ឲ្យ​លោក អ៊ឹង សុ​ទ្ធី គឺជា​ប្រាក់​របស់លោក សៀង វាសនា ដែល​បាន​រកស៊ី​ហ៊ុន​គ្នា​ជាមួយនឹង​ឈ្មោះ យស សុ​វណ្ណៈ​។ ដូច្នេះ​កាលដែល អ៊ឹង សុ​ទ្ធី បាន​យក រថយន្ត​មក​បញ្ចាំ​បានន័យថា គេ​មិនអាច​យកទៅលក់​ឲ្យ​នរណាម្នាក់​ផ្សេងទៀត​បានទេ​។ ប៉ុន្តែ​បើ​ពិនិត្យ​ឲ្យ​ច្បាស់​ពី​កាលបរិច្ឆេទ ដែលមាន​ចុះ​ក្នុង​កិច្ច សន្យា​ទិញ​លក់​គឺ​ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ ដែល​រថយន្ត​នេះ​ត្រូវបាន​លក់​ទៅ​ឲ្យ​ឈ្មោះ អ៊ឹង ជា​ហេង ពោលគឺ​រយៈពេល ២ ខែក្រោយ​មក ដែល​គេ​បាន​យក​រថយន្ត​នេះ ទៅ​បញ្ចាំ​នឹង ឈ្មោះ យស សុ​វណ្ណៈ​។ ឯ​ការចុះបញ្ជី​រថយន្ត​គឺ​ចុះ​នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ ដូច្នេះ បានន័យថា ឈ្មោះ អ៊ឹង សុ​ទ្ធី ពិត​ជាមាន​ចេតនា​ទុច្ចរិត​យ៉ាងពិត​ប្រាកដ​ក្នុងការ​បង្វែរ​កាតព្វកិច្ច​របស់ខ្លួន​។ ដូច្នេះ​សូម​លោក ចៅក្រម ហេង សុខ ណា ពិនិត្យ​ឯកសារ​នោះ​ឡើងវិញ ព្រោះថា​បើសិនជា​ឈ្មោះ អ៊ឹង សុ​ទ្ធី នៅតែ​ជា​ម្ចាស់​កម្មសិទ្ធិ និង​មាន​ចេតនា​ទុច្ចរិត​ឃុបឃិត​គ្នា​បន្លំ​ឯកសារ​ទិញ​លក់​រថយន្ត​ផ្សេងៗ នោះ​វា​នឹង​អាចធ្វើ​ម្ចាស់បំណុល​ខូចប្រយោជន៍​យ៉ាងពិត​ប្រាកដ​។

ភាព​មិនប្រក្រតី​មួយ ទៀត​នោះ ត្រង់​ថា នៅ​ពេល​ម្ចាស់បំណុល​ខាងលើ​ដាក់ពាក្យ​បណ្ដឹង និង​ភស្តុតាង ដែលមាន​គ្រប់គ្រាន់ សម្រាប់​ដាក់ជូន​តុលាការ​ឲ្យ​ពិនិត្យ ដើម្បី​សុំ​ចេញ​ដីកា​រក្សា​ការពារ​ទៅលើ​អចលវត្ថុ​(​ឡាន​) ទៅ​តម្កល់ ទុក​នៅ​តុលាការ គឺ​តុលាការ​បាន​អនុវត្ត​នីតិវិធី​នេះ មាន​ភាពយឺតយ៉ាវ​បំផុត​។ ផ្ទុយ​មកវិញ នៅពេល​កូនបំណុល​សុំ​ការតវ៉ា​លុបចោល​ដីកា​រ​ក្សា​ការពារ បែរជា​តុលាការ​ដោះលែង​លុប ចោល​នូវ​ដីកា​រក្សា​ការពារ​នេះ​បាន​យ៉ាង​លឿន និង​ស្ងៀមស្ងាត់​បំផុត​។ ជាពិសេស​ចៅក្រម ហេង សុខ​ណា បាន​អនុវត្ត​ដីកា​លុបចោល​នេះ​នៅ​ចុង​សប្ដាហ៍ ដែលជា​ថ្ងៃ​ជិត​ផុត​ម៉ោង​រដ្ឋបាល​ផងដែរ (​ថ្ងៃ​សុក្រ ទី​២២ ខែមេសា ឆ្នាំ​២០១៦) ដូច​ជា​មាន​ចេតនា​មិន​ចង់​ឲ្យ​ខាង​ម្ចាស់បំណុល ក៏ដូចជា មេធាវី​តំណាង​តវ៉ា​បាន​យ៉ាង​ដូច្នេះ៕

ភាព​មិន​ប្រក្រតី​នៃ​ការ​លុប​ដីកា​​រក្សា​ការពារ​របស់​លោក​ចៅក្រម ហេង សុខ​ណា​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ភាព​មិន​ប្រក្រតី​នៃ​ការ​លុប​ដីកា​​រក្សា​ការពារ​របស់​លោក​ចៅក្រម ហេង សុខ​ណា​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ