កាកបាទក្រហមកម្ពុជា​ខេត្ត ​បាន​នាំ​យក​ទឹក​២៤.០០០​លីត្រ​ ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈូក​​

កាកបាទក្រហមកម្ពុជា​ខេត្ត ​បាន​នាំ​យក​ទឹក​២៤.០០០​លីត្រ​ ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈូក​​

​បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ​ខែឧសភា​ ឆ្នាំ​២០១៦​ លោក ​លី​ សារី ​អភិបាលរង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ បាន​ដឹកនាំ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​មាន​ចំនួន​៣០​នាក់​ និង​​រថយន្ត​ដឹក​ទឹក​ចំនួន​៤​គ្រឿង​ដែល​មាន​ចំណុះ​២៤.០​០​០​លីត្រ​ បាន​ដឹក​ទឹក​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រស់​ក្នុង​ភូមិ​ឈូក ឃុំ​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈូក​នេះ​កំពុង​ជួបប្រទះ​នូវ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​គ្រួ​សារ​យ៉ាង​ខ្លាំង​។

​លោក ​លុច ​ណក់ មេ​ភូមិ​ឈូក​បាន​ឲ្យ​ដឹង​ថា​ ​ក្នុងភូមិ​របស់​គាត់​ដាច់​ទឹក​ប្រើ​ក្នុង​គ្រួសារ​ជាង​១​ខែ​កន្លង​មក​ហើយ​។ ​សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈូក​ ​គ្មាន​បាន​ចេញ​ទៅ​រកស៊ី​អ្វី​នោះ​ទេ ​ក្នុង​គ្រួសារ​នី​មួ​យៗ​ខិតខំ​ដើរ​ស្វែងរក​ទឹក​យក​មក​ប្រើ​ប្រាស់​តែប៉ុណ្ណោះ​ ទោះបី​នៅ​ទី​ជិត​ឆ្ងាយ​យ៉ាងណា​ក៏​មិន​ខ្លាច​នឿយហត់​ដែរ​ឲ្យ​តែ​បាន​ទឹក​យក​មក​ប្រើ​ប្រាស់​។

​លោក​មេភូមិ​បាន​បញ្ជាក់​ទៀត​ថា​ ក្នុងភូមិ​របស់​គាត់ អណ្ដូង ព្រែក ប្រឡាយ បឹង ស្ទឹង អូរ រីង​ហួត​អ​ស់​ហើយ​គ្មាន​ទឹក​សល់​១​ដំណក់​ទេ​ ទើប​លោក​ដាច់ចិត្ត​រាយការណ៍​ទៅ​សាខា​កាកបាទក្រហម​ខេត្ត​ដើម្បី​ឲ្យ​ចុះ​មក​ជួយ​។​ លុះ​នៅ​ព្រឹក​ថ្ងៃទី​១ ​ខែឧសភា​ ឆ្នាំ​២០១៦​ ​លោក​ លី ​សារី​ បាន​យក​ឡាន​ដឹក​ទឹក​ចំនួន​៤​គ្រឿង​ដែល​មាន​ចំណុះ​២៤.០០០​លីត្រ​ដឹក​យក​ទៅ​ចែក​ឲ្យ​អ្នកភូមិ​ឈូក​នេះ​ផ្ទាល់​តែម្តង​។​

លោក ​លី ​សារី ​បាន​និយាយ​ក្នុង​ការ​ចុះ​ចែក​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈូក​នោះ​ថា ​ក្នុង​ការ​ចុះ​ចែក​ទឹក​ក្នុងភូមិ​ឈូក​នេះ​មាន​ច្រើន​ដំណាក់កាល​ ដំណាក់កាល​ទី​១ ​ចែក​ឲ្យ​ជន​គ្មាន​លទ្ធភាព​ស្វែងរក​ទឹក​មក​ប្រើប្រាស់​ដូចជា ជន​ទីទ័លក្រ ជន​ពិការ ទុរគត​ជន​ និង​ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង​ ហើយ​កាក​បាទ​ក្រ​ហម​ចែក​ទឹក​នេះ​ក្នុង​១​ថ្ងៃ​ពេញ​តែម្តង​។

​លោក​ លី​ សារី​ បាន​បញ្ជាក់​ទៀត​ថា​ ៣​ថ្ងៃ​កន្លង​មក​ហើយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុងស្រុក-​ក្រុង​មួ​យចំនួន​មាន​ភ្លៀង​ធ្លាក់​ចំ​៧​ស្រុក​ដែរ​ តែ​ភ្លៀង​បានតែ​មួយ​សើម​ដី​តែប៉ុណ្ណោះ​ ស្រុក​ទាំង​អស់​នេះ​នៅ​តែ​គ្មាន​ទឹក​ប្រើប្រាស់​ដដែល ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​អត់​ទឹក​ប្រើ​ខ្លាំង​នោះ​ លោក​ លី​ សារី​ បាន​ប្រគល់​ក្បាល​ស្នប់​១​គ្រឿង​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឈូក​ យក​ទៅ​បូមទឹក​ក្នុង​អណ្ដូង ​ដើម្បី​​ឲ្យ​ប្រជា​ព​លរដ្ឋ​បាន​ប្រើប្រាស់​ផង​ដែរ​៕​