ឃើញ​ចោរ​មក​លួច​កង់​ ដក​កាំភ្លើង​បាញ់​គំរាម​១​គ្រាប់ ​រួច​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើង​ហូរឈាម​

ឃើញ​ចោរ​មក​លួច​កង់​ ដក​កាំភ្លើង​បាញ់​គំរាម​១​គ្រាប់ ​រួច​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើង​ហូរឈាម​

ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់ ​បាន​រង​របួស​បែក​ក្បាល​ហូរឈាម​ ដោយសារតែ​មន្ត្រី​នគរបាល​អន្តោ​ប្រ​វេសន៍​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់​គំរាម​មួយ​គ្រាប់ ​និង​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើង​ ដោយ​ចោទ​ថា​ ជន​សង្ស័យ​រូប​នោះ​បាន​ព្យាយាម​លួច​កង់​របស់​គាត់​តែ​មិនបាន​សម្រេច។​ កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាង​ជើងវត្ត​ឧណ្ណាលោម​មុខ​ ផ្ទះ​លេខ​២០៣ ផ្លូវ​១៣ ភូមិ​៥ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ត្រូវ​គេ​វាយ​នឹង​ស្នាប់​កាំភ្លើង​បែកក្បាល​ហូរឈាម​នោះ​ ឈ្មោះ ងួន វិចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ​និង​ការ​ស្នាក់នៅ​មិន​ពិតប្រាកដ​។​ចំណែក​ម្ចាស់​កង់ ​ដែល​មាន​កាំភ្លើង​កាន់​នោះ​មាន ឈ្មោះ មាស ម៉ា​ដែន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខ​របរ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​។​

យោង​តាម​សម្ដី​របស់​ម្ចាស់​កង់​ ដែល​ផ្ទុះអាវុធ​នោះ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ រូបលោក​បា​ន​ទុក​កង់​ចោល​នៅមុខ​ផ្ទះ​កើត​ហេតុ​ ខណៈនោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​បាន​មក​លួច​កង់​រប​ស់​គាត់ ​ដោយ​ឃើញ​ដូច្នេះ​គាត់​ក៏​រត់​ដេញ ពេលនោះ​ជនសង្ស័យ​បាន​រុញ​កង់​ចោល​ទៅ​បុក​នឹង​ម៉ូតូ​គេ​នៅ​តាម​ផ្លូវ ហើយ​គាត់​ខឹង​ក៏​ដក​កាំភ្លើង​វាយ​ជនសង្ស័យ​១​ស្នាប់​កាំភ្លើង​រង​របួស​បែកក្បាល​ហូរឈាម និង​បាន​រាលកៃ​ផ្ទុះអាវុធ​១​គ្រាប់​ទៀត​ដោយ​កាំភ្លើង​ម៉ាក​ឡុក​ផង​ដែរ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​មាន​ហេតុការណ៍​នោះ​កើតឡើង​រួចមក​ជន​សង្ស័យ​ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន ​ដែល​បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ​បាន​ប្រញាប់​នាំ​យ​ក​ជនសង្ស័យ​រូប​នោះ​ទៅ​ព្យាបាល​របួស​ក្បាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។ ​ចំណែក​ម្ចាស់​កង់ ​ដែល​ផ្ទុះ​អាវុធ​នោះ​មក​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ័យជំនះ ​រួច​នគរបាល​ប៉ុស្តិ៍​បាន​សួរនាំ​ផង​ដែរ​ពី​ការ​ផ្ទុះ​អាវុធ​នោះ ​តែ​ម្ចាស់​កង់​មិនបាន​យក​កាំភ្លើងខ្លី​មក​បង្ហាញ​សមត្ថកិច្ច​ឡើយ​។​

បច្ចុប្បន្ន​ នគរបាល​ប្រគល់​កង់​ជូន​ម្ចាស់​ និង​ទទួល​ពាក្យ​ប្ដឹង​ចាត់ការ​តាម​នីតិវិធី​៕