ម្តាយ​ខ្វះ​អាហារូបត្ថម្ភ អាច​ប៉ះពាល​ដល់​ការលូតលាស់ ខួរក្បាល​របស់​ទារក​

ម្តាយ​ខ្វះ​អាហារូបត្ថម្ភ អាច​ប៉ះពាល​ដល់​ការលូតលាស់ ខួរក្បាល​របស់​ទារក​

​មនុស្ស​ជាច្រើន​នឹង​និយាយ​ថា ភាព​វ័យឆ្លាត គឺជា​ហ្សែ​ន​ដែល​ឪពុក​ម្តាយ​ផ្តល់ឲ្យ ហើយ​អ្នក​មិន​អាច​ធ្វើ​អ្វី​ចំពោះ​រឿង​នេះ​ច្រើន​បាន​ឡើយ​។ រឿង​នេះ​ខ្ញុំ​មិនមែន​និយាយ​អំពី ការបែងចែក​ភាព​ឆ្លាត​វៃ របស់​ក្មេង​ម្នាក់​ឡើយ តែ​ជា​ការនិយាយ​អំពី ការលូតលាស់​ធម្មតារ​បស់​ខួរក្បាល​ប៉ុណ្ណោះ ហើយ​វា​ក៏​អាស្រ័យ​ទៅលើ ជីវជាតិ​ដែល​ម្តាយ​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ដែរ​។ អ្វី​ដែឡ​ម្តាយ​ញ៉ាំ ជាពិសេស ក្នុង​ដំណាក់កាល​ដំបូង និង​ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ គឺ​មាន​ឥទ្ធិពល​ទៅលើ​ការលូតលាស់​ខួរក្បាល និង​សរសៃប្រសាទ​របស់​ក្មេង​។ របប​អាហារ​របស់​ម្តាយ ពិតណាស់ គឺ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការលូតលាស់ ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​។ ការបញ្ចូល​ជា​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​អូ​មេហ្គា​បី អាច​ជួយ​ដល់​ការលូតលាស់​របស់​ក្មេង​បាន​។

​តាមពិត មាន​ការសិក្សា​ច្រើន ក៏​បញ្ជាក់​អំពី​រឿង​ដូចគ្នានេះដែរ​។ ការសិក្សា​មួយ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Obstetrics and Gynaecology បានបញ្ជាក់​ថា ការ​ញ៉ាំ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការបង្កើត​ប្លុក​ជាច្រើន សម្រាប់​ខួរក្បាល និង​បាត​ភ្នែក​របស់​ទារក​ក្នុង​ផ្ទៃ​។ ការលូតលាស់​ខួរក្បាល​ទារក នឹង​ធ្វើ​ឡើង​ខ្លាំង ក្នុង​ពាក់​នៃ​ត្រីមាស​ទី​ពីរ ហើយ​ការលូតលាស់​នេះ​នៅតែ​ខ្ពស់ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត ព្រមទាំង​បន្ត​ទៅ​ថ្ងៃ​អនាគត ច្រើន​ឆ្នាំ​ទៀត​។ ក្នុងពេល​មាន​ផ្ទៃពោះ របប​អាហារ​របស់​ម្តាយ គួរតែ​មាន​ប្រូតេអ៊ីន និង​អូ​មេហ្គាបី​កាន់តែច្រើន  ដោយ​គ្រាន់តែ​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់ ២ ដង​ក្នុង​មួយថ្ងៃ អាច​គ្រប់គ្រាន់​ទៅ​ហើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី​ទេ អ្នក​គួរតែ​ប្រើ​ថ្នាំ​បំប៉ន ដែល​មាន​ជាតិ​ខ្លាញ់​អូ​មេហ្គាបី​នេះទៅ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន និង​អូ​មេហ្គាបី​ខ្ពស់ គឺ​មិន​មាន​ការហាមឃាត់ លើ​ការ​មាន​ផ្ទៃពោះ នៅ​ដំណាក់កាល​ណាមួយ​ឡើយ​។ តាមពិត តម្រូវការ​ជីវជាតិ​ទាំងនេះ នៅតែ​ខ្ពស់​ទៀត​ក្នុងពេល​បំបៅ​ដោះកូន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។