ជឿ​ទេ​ថា​វីតាមីន C អាច​បំបាត់​ការឈឺចាប់ ក្នុង​ពេល​មក​រដូវ​បាន​

ជឿ​ទេ​ថា​វីតាមីន C អាច​បំបាត់​ការឈឺចាប់ ក្នុង​ពេល​មក​រដូវ​បាន​

​នៅ​ពេល​ស្ត្រី​ម្នាក់​ឈានដល់​ពេញវ័យ ការ​មក​រដូវ នឹង​ក្លាយទៅជា​ផ្នែក​មួយ នៃ​ជីវិត​របស់​គេ​ជាមិនខាន​។ ការ​មក​រដូវ អាច​មាន​រយៈពេល​ចាប់ពី ៣ ថ្ងៃ​ទៅ​មួយ​សប្តាហ៍​ឯណោះ​។ បើសិន​ជា​ស្ត្រី​មិន​មាន​ផ្ទៃពោះ ឬ​មាន​ជំងឺ​ទេនោះ ការ​មក​រដូវ​នឹង​កើតឡើង​ជា​រៀងរាល់​ខែ​។ បើសិន​ជា​អ្នក​មក​រដូវ​ជា​ទៀងទាត់ មានន័យ​ថា ប្រព័ន្ធ​ប្រដាប់បន្តពូជ​អ្នក កំពុងតែ​ធ្វើការ​បាន​ល្អ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​ពេល​មក​រដូវ ស្ត្រី​មួយ​ចំនួន​ត្រូវ​ការដោះស្រាយ ជាមួយនឹង​ការឈឺចាប់​របស់​នាង​យ៉ាងច្រើន​។ សំណាង​ដែរ វីតាមីន C អាច​ជួយ​ដល់​ពួកគេ​បាន​។

​យក​ល្អ គួរតែ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C ក្នុង​ពេល​មក​រដូវ ប៉ុន្តែ អ្នក​ក៏​អាច​បន្ថែម​អាហារ​សម្បូរ​វីតាមីន C ញ៉ាំ ក្នុងពេល​កំពុង​តែ​ឈឺចាប់​បានដែរ ព្រោះ​វា​អាច​ជួយ​លុបបំបាត់ ផលវិបាក​នានា​នៃ​ការ​មក​រដូវ​ដែរ​។

​វីតាមីន C នឹង​ជួយ​កាត់បន្ថយ​ចំនួន​អ័រម៉ូន ប្រូ​ហ្សេ​ស្តេ​រ៉ូន​ក្នុងស្បូន អនុញ្ញាត​ឲ្យ​ភ្នាស​របស់​ស្បូន ឆាប់រ​បើក​លឿន និង​ចូលរួម​ក្នុង​ការបញ្ចេញ​ជាតិពុល ដោយ​គ្មាន​ការឈឺចាប់​ទៀត​។

​ក្រៅពីនេះ វីតាមីន C ក៏​ជួយ​រាងកាយ​បឺត​ស្រូប​ជាតិ​ដែក និង​ពង្រឹង​ដល់​ភាពរឹងមាំ របស់​សរសៃឈាម​ទៀត​។
•​    ​អាហារ​សម្បូរ​វីតាមីន C មានដូចជា ផ្លែឈើ​ជូរៗ ល្ហុង សារី ប៉េង​ប៉ោះ ម្ទេស​ប្លោក ប្រូ​ខូលី ផ្លែ​គី​វី បន្លែ​ពណ៌​បៃតង​ចាស់ បឺរី ជាដើម​។
•​    ​អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​វីតាមីន C ដែរ ប៉ូន្តែ លុះត្រាតែ​មាន ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។