លោក Pochettino ត្រៀមស្រោចស្រង់ក្រោយ Leicester ស្មើ

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur នឹងប្រឹងឲ្យអស់ពីលទ្ធភាពរបស់លោកដើម្បីដាក់សម្ពាធលើក្រុម Leicester City ដែលកំពុងតែនាំមុខនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ខណៈដែលក្រុមរបស់លោក ត្រៀមជួបជាមួយនឹងក្រុម Chelsea ដោយដឹងថា ជោគវាសរបស់ពួកគេលែងស្ថិតក្នុងដៃរបស់ពួកគេទៀតហើយ។
pochettino
ស្របពេលក្រុម Leicester បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Manchester United កាលពីថ្ងៃអាទិត្យ ការប្រជែងដណ្តើមពាននឹងត្រូវចប់ ប្រសិនបើក្រុម Spurs មិនអាចដណ្តើមយកជ័យជម្នះនៅលើទឹកដី Stamford Bridge នៅរាត្រីនេះ។ ក្តីសង្ឃឹមរបស់ក្រុម Spurs គឺថា ពួកគេអាចឈ្នះការប្រកួតទាំងបីលើកចុងក្រោយរបស់ពួកគេ ហើយក្រុម Leicester មិនអាចរកបានច្រើនជាង១ពិន្ទុពីការប្រកួតទាំង២លើកចុងក្រោយរបស់ពួកគេ ប៉ុន្តែ បើទោះបីបែបនេះក៏ដោយ លោក Pochettino មិនទាន់ទទួលស្គាល់ពីការបរាជ័យនៅឡើយទេ។

លោក Pochettino បានឲ្យដឹងថា៖ «វាពិតជាលំបាកណាស់ក្នុងការបញ្ឈប់ការរំភើបដែលពួកគេមានក្នុងក្រុម Leicester នៅពេលនេះ។ នោះអាចនឹងក្លាយជារឿងក្រោះថ្នាក់។ ខ្ញុំសង្ឃឹមបែបនោះ ប៉ុន្តែ យើងត្រូវតែឈ្នះការប្រកួតរបស់យើង និងបំពេញការងាររបស់យើង។ គម្លាតគឺ៨ពិន្ទុ ហើយមាន៩ពិន្ទុទៀតដែលត្រូវដណ្តើមយក។ វាមិនងាយស្រួលឡើយ វាលំបាក ប៉ុន្តែ យើងត្រូវតែជឿជាក់»។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
29.11.15 Tottenham 0-0 Chelsea
01.03.15 Chelsea 2-0 Tottenham
02.01.15 Tottenham 5-3 Chelsea

ប្រភពព័ត៌មាន៖ Channel News Asia