វិហារ​អាយុ​​​១៦០​ឆ្នាំ កណ្ដាល​ក្រុង​ញីវយ៉ក​​​ត្រូវ​​ភ្លើង​​ឆេះ​ខ្ទេច​

វិហារ​សាសនា​​គ្រិស្ត​​អាយុ​កាល​ ១៦០​ឆ្នាំ​​​​​កណ្ដាល​ទីក្រុង​ញីវយ៉ក​ សហរដ្ឋ​អាមេរិក​​ ត្រូវ​បាន​អគ្គីភ័យ​លេប​​ត្របាក់​​​ទាំង​ស្រុង​​​​​កាល​វេលា​​​​ម៉ោង​ ៧​ល្ងាច​ ថ្ងៃ​អាទិត្យ​​ម្សិលមិញ។

 

វិហារ​អាយុ​​​១៦០​ឆ្នាំ កណ្ដាល​ក្រុង​ញីវយ៉ក​​​ត្រូវ​​ភ្លើង​​ឆេះ​ខ្ទេច​

 

​​​​​

អគ្គីភ័យ​​ដ៏​​ធំ​សម្បើម​​នេះ​ ​​​បាន​​កម្ទេច​​វិហារ​  Serbian Cathedral of Saint Sava នៅ​​តាម​ផ្លូវ​លេខ​ ២៥​​ក្នុង​សង្កាត់​​ Manhattan។ ​​​គ្រប់​គ្នា​ពុំ​បាន​ដឹង​ថា​​​​ ​តើ​​វា​បង្កឡើង​តាម​​របៀប​ណា​​នៅ​ឡើយ​ទេ​ ​តែ​សំណាង​ល្អ​​មិន​មាន​​​អ្នក​ណា​​ម្នាក់​​​​​​ស្ថិត​​ក្នុង​អគារ​​កំពុង​ឆេះ​នោះ​ទេ។

 

​​ពេល​​កើត​​ហេតុ​​​​ គេ​ឃើញ​មាន​​​​​រថយន្ត​ពន្លត់​អគ្គីភ័យ​​​ជាច្រើន​គ្រឿង ​រួម​ជា​មួយ​​​​អ្នក​​ពន្លត់​យ៉ាង​​តិច​ ១៧០​នាក់​​​​ទៀត​ផង។ វិហារ​​នេះ​​​​ត្រូវ​បាន​​​បង្កើត​​ឡើង​​ក្នុង​​ឆ្នាំ ១៨៥០​ ​​ដោយ​​ស្ថាបត្យករ​ Richard M.Upjohn។

 

មក​ទល់​ពេល​នេះ​ ​អាជ្ញាធរ​​កំពុង​​បើក​ការ​ស៊ើប​​អង្កេត​​​រក​មូលហេតុ​​​​នៃ​ការ​ឆេះ រួម​ទាំង​វាយ​តម្លៃ​​ទំហំ​​នៃ​ការ​ខូច​ខាត​​ហើយ​៕

 

វិហារ​អាយុ​​​១៦០​ឆ្នាំ កណ្ដាល​ក្រុង​ញីវយ៉ក​​​ត្រូវ​​ភ្លើង​​ឆេះ​ខ្ទេច​

 

វិហារ​អាយុ​​​១៦០​ឆ្នាំ កណ្ដាល​ក្រុង​ញីវយ៉ក​​​ត្រូវ​​ភ្លើង​​ឆេះ​ខ្ទេច​

 

វិហារ​អាយុ​​​១៦០​ឆ្នាំ កណ្ដាល​ក្រុង​ញីវយ៉ក​​​ត្រូវ​​ភ្លើង​​ឆេះ​ខ្ទេច​

 

វិហារ​អាយុ​​​១៦០​ឆ្នាំ កណ្ដាល​ក្រុង​ញីវយ៉ក​​​ត្រូវ​​ភ្លើង​​ឆេះ​ខ្ទេច​

 

Horrible, Horrible fire at Presbyterian in Flatiron… #roof #nyc #fire #church pic.twitter.com/mdDPQXtwmg

— The Petty Duke Show (@theeclarkjones) May 1, 2016

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC7